Camnews ទើបតែទទួលបានដំណឹងដ៏សោកសៅមួយគឺ តារាសំដែងវ័យក្មេងរបស់ក្រុមហ៊ុនDisney ដែលធ្លាប់ល្បីខ្លាំងក្នុងកំឡុងឆ្នាំ ១៩៩៨-២០០១ បានស្លាប់ហើយដោយសារ ធ្វើអត្ថ-ឃាតខ្លួនឯង ។

/Lee Thompson Young ជាតារាសំដែងវ័យ ២៩ ឆ្នាំដែលទស្សនិកជន ធ្លាប់បានស្គាល់គាត់តាមរយៈកម្មវិធី Jett Jackson ដែលល្បីយ៉ាងខ្លាំងក្នុងកំឡុងឆ្នាំ ១៩៩៨-២០០១ ។ សាកសពរបស់ Lee ត្រូវបានគេរកឃើញនៅក្នុងផ្ទះរបស់គាត់ នៅឯទីក្រុង Hollywood ក្នុងថ្លុកឈាមជាមួយនិងស្នាមគ្រាប់កាំភ្លើង បាញ់ខ្លួនឯង ។ ប៉ូលិសមិនបានដឹងថា ហេតុអ្វីតារាវ័យក្មេងម្នាក់នេះសំលាប់ខ្លួនឡើយព្រោះ គាត់មិនបានបន្សល់ទុកសំបុត្រចុងក្រោយ អ្វីសោះឡើយ ។

/អ្វីដែលនាំអោយ ឈានដល់ការរកឃើញ នៃការស្លាប់របស់ Lee គឺព្រោះតែកាលពីថ្ងៃច័ន្ទLee មិនបានមកចូលរួមថតកម្មវិធី Rizzoli & Isles របស់ទូរទស្សន៍ TNT ឡើយ ។ មិត្តរួមការងារ ក៏បានទាក់ទងទៅម្ចាស់ផ្ទះដែល Lee បានជួលរស់នៅ ហើយពេលនោះហើយ ដែលម្ចាស់ផ្ទះបានរកឃើញសាកសពរបស់ Lee ។ Camnews សុំចូលរួមសោកស្តាយ និងរំលែកទុក្ខដល់គ្រួសារ Lee Thompson Young ផងដែរសុំអោយគាត់ ទៅកាន់សុគតិភពទៅចុះ ៕

 

ដោយ ៖ លីលីប្រភព ៖ tmz