សម្បក iPhone 6 ដែលមានរចនារូបរាងមាំមួន ស្រស់ស្អាត ត្រូវបានគេបង្កើតឡើង ដោយមានលក្ខណៈពេញលេញជាងមុន។


មុននេះ យើងធ្លាប់បានទស្សនារចនារូបរាងទាំងមូលរបស់ iPhone 6 តាមរយៈបណ្ដាកំណែ mock-up ប៉ុន្ដែ ភាពលំអិតរបស់បណ្ដាកំណែក្រៅផ្លូវការទាំងនោះ នៅតែមិនទាន់ពេញលេញទាំងស្រុងនៅឡើយ។


ក្នុងការបង្ហាញខ្លួនលើកនេះ iCrackUriDevice បាននាំមកនូវកំណែគំរូដែលមានលក្ខណៈពេញលេញជាងកំណែ mock-up មុនៗ ហើយវាក៏មានលទ្ធភាពខ្ពស់ ដែលអាចដូចទៅនឹងសម្បកខ្នងដែលធ្វើអំពីលោហធាតុ ផ្លូវការនៃម៉ូដែល iPhone ជំនាន់ថ្មីរបស់ Apple ។


បណ្ដាភាពលំអិតនៃសម្បកផ្នែកខាងក្រោយនេះ មានសភាពស្រស់ស្អាត ជាក់ច្បាស់ រួមមាន ឆ្នូតពណ៌ស ដែលត្រូវបានគេជឿថា ជាឆ្នូតនៃអង់តែនរបស់ម៉ាស៊ីន ឡូហ្គូរបស់វា ត្រូវបានគេឆ្លាក់ ជំនួសឱ្យការប្រើពុម្ភសង្កត់ដូចកំណែមុនៗ ពិសេស ផ្នែកខាងក្រោយរបស់ឡូហ្គូ មានកន្លែងទំនេរ និងជ្រៅទៅខាងក្នុង នេះគឺជាចំនុចមួយ ក្នុងចំណោមកត្តាសំខាន់ៗ ដើម្បីធ្វើឱ្យឡូហ្គូផ្លែប៉ោម នៅលើ iPhone 6 អាចបញ្ចេញពន្លឺ។


ម៉ូដែលគំរូនេះ មានរូបរាងសមរម្យ ជាមួយនឹងបណ្ដាជ្រុងដែលមានសភាពរឹងមាំ ជួយឱ្យអ្នកប្រើប្រាស់ កាន់ដោយងាយស្រួល សម្រាប់ស្មាតហ្វូនដែលមានទំហំធំបែបនេះ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ IBTimes/Youtube