កាលពីពេលថ្មីៗនេះតារាចម្រៀង Pop នាង Rihanna បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួន ១.៧៥ លានដុល្លាអាមេរិកដល់មន្ទីពេទ្យ Bridgetown's Queen Elizabeth ក្នុងទីក្រុង Barbados ដើម្បីទិញបរិក្ខារបន្ថែមហើយការបរិច្ចាគប្រាក់នេះគឺធ្វើឡើងក្នុងនាមលោកយាយរបស់នាងដែលបានលាចាកលោកទៅកាលពីខែឧសភា កន្លងទៅនេះ។នេះគឺជាអ្វីដែលខ្ញុំចង់តបស្នងដល់ទីក្រុង Barbados វិញព្រោះទីក្រុងនេះគឺមានន័យណាស់សម្រាប់ខ្ញុំ ជាពិសេសគឺមន្ទីពេទ្យនេះតែម្ដងដែលតែងតែជួយខ្ញុំ និងក្រុមគ្រួសារខ្ញុំរាល់បញ្ហា ហើយការបរិច្ចាកប្រាក់នេះគឺដើម្បីឱ្យមន្ទីរពេទ្យនេះបានរស់តទៅទៀត។ក្រោយពេលបរិច្ចាកប្រាក់ មន្ទីរពេទ្យបានដាក់ឈ្មោះមណ្ឌលព្យាបាលជំងឺ មហារីក ថា Clara Braithwaite Centre for Oncology and Nuclear Medicine ដែលជាឈ្មោះឧទ្ទិសដល់លោកយាយរបស់នាង Rihanna៕


ដោយ៖ ម៉ូកាប្រភពពី៖ USMAg