មិនគួរអោយជឿ តែវាជារឿងហេតុមួយដែលនឹកស្មានមិនដល់នឹងលាន់មាត់ថា គេពិតជាមានសំណាងមែន ៖ បើតាមប្រភពសារព័ត៌មាន Asiaone ដែលបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ  បានអោយដឹងថា​ មានក្មេងប្រុសវ័យ  4 ឆ្នាំម្នាក់ បានធ្លាក់ចុះពីជាន់ទី  19 តែនៅមានជីវិត។

បើតាមរបាយការណ៍  បានបញ្ជាក់អោយដឹងថា  រឿងឧបទ្ទេវហេតុនេះ  បានកើតឡើងទៅលើក្មេងប្រុសវ័យ 4 ឆ្នាំម្នាក់នៅឯទីក្រុង Huizhou នាខេត្ត Guangdong ប្រទេសចិន ពោលគឺក្មេងប្រុសនោះបានធ្លាក់ចុះពីអាគារជាន់ទី  19   តែបែរជាមិនស្លាប់ទៅវិញ   ហើយមូលហេតុចម្បង ដែលមិនបានបណ្តាលអោយក្មេងប្រុសនោះស្លាប់ គឺថា គេធ្លាក់ចុះមកចំស្រះ។

/

គួរបញ្ជាក់ផងដែរថា  ក្រោយពីមានការធ្លាក់ចុះពីអាគារជាន់ទី  19  ចូលទៅក្នុងស្រះ បើតាមរបាយការណ៍បានអោយដឹងថា  ក្មេងប្រុសនោះមានសភាពធម្មតា  ពោលគឺ  គេបានឡើងទៅជាន់ទី  19​ នោះវិញដើម្បីរកម៉ាក់របស់គេ។ ដោយឡែក នាពេលនេះបើយោងតាមសម្តីរបស់លោកវេជ្ជបណ្ឌិតបានអោយដឹងថា គេកំពុងតែសម្រាកនៅឯមន្ទីរ ដើម្បីធ្វើការតាមដាន ថាតើ គេមានរបួសគ្រាំក្នុងឬយ៉ាងណា ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ Asiaone