ដូចដែលយើងបានដឹងហើយថា Jay Park ទើបតែបញ្ចប់ការផ្សព្វផ្សាយបទថ្មី ក្នុង Album ថ្មីចុងក្រោយបំផុតរបស់គេ ដែលទទួលបានការពេញនិយមជាខ្លាំង ។ ថ្ងៃនេះ Jay Park បានត្រឡប់មកជួបទស្សនិកជន ជាមួយនិងវីដេអូចំរៀងថ្មីមួយទៀតហើយ ដែលជាបទមួយត្រៀមដាក់បញ្ចូលក្នុង Album ថ្មីមួយទៀត ។

/បទថ្មីនេះមានចំណងជើងថា I Like 2 Party ដែលជាបទចង្វាក់ ញាក់កន្រ្តាក់អារម្មណ៍ និងភ្លេងយ៉ាងពិរោះ ។ Jay Park បានបញ្ចេញក្បាច់រាំរបស់ខ្លួន យ៉ាងរស់រវើក ធ្វើអោយទស្សនិកជនមិនទស្សនាមិនបាន ចឹងយើងសុំនាំអារម្មណ៍ទស្សនិកជន ទៅទស្សនាវីដេអូចំរៀងថ្មីនេះទាំងអស់គ្នា ៕

 

ដោយ ៖ លីលីប្រភព ៖ allkpop,youtube