បន្ទាប់ពីបាត់មុខ ពីឆាកតន្ត្រីទូរទស្សន៍ អស់រយៈពេល ៣ ឆ្នាំរួចមក ក្រុមចំរៀងនារី 2NE1 បានត្រៀមខ្លួន ចេញបទថ្មីមួយទៀត ហើយក៏កំពុងត្រៀមខ្លួនឡើងសំដែង ជាថ្មីផងដែរ ។
ស្របពេលជាមួយនិង ការត្រៀមចេញបទថ្មី ដែលមានចំណងជើងថា Do You Love Me 2NE1 ក៏បានត្រៀមឡើងឆាកសំដែង ក្នុងកម្មវិធីប្រគំតន្ត្រីប្រចាំសប្តាហ៍ របស់ទូរទស្សន៍កូរ៉េKBS Music Bank ជាលើកដំបូងនៅថ្ងៃទី ៩ សីហា បន្ទាប់ពីបាត់មុខអស់រយៈពេល ៣ ឆ្នាំ ។យើងនៅចាំបានថា ការសំដែងរបស់ក្រុមចំរៀង 2NE1 លើកឆាកតន្ត្រី Music Bank ចុងក្រោយបង្អស់គឺ កាលពីខែតុល ២០១០ ។ ទស្សនិកជន ក៏បានរង់ចាំទស្សនាតារាថ្មី ជាសិស្សប្អូនរបស់ 2NE1 គឺ Kang Seung Yoon ផងដែរ ។ 2NE1 ក៏បានប្រាប់ដែរថា ពួកនាងមានគំរោង ក្នុងមួយខែ ចេញបទថ្មីមួយ រហូតដល់ខែតុលា ដែលជាពេលបញ្ចេញ Album ថ្មី ដូចនេះសូមទស្សនិកជនរង់ចាំតាមដានទស្សនាទាំងអស់គ្នា ។
ដោយ ៖ លីលីប្រភព ៖ allkpop