ក្រុមគ្រួសារមានការពិបាកចិត្ត ដោយកូនអាយុបាន៣ឆ្នាំ ហើយនៅតែពុំចេះនិយាយ ។ តែពេលវាចេះនិយាយសែនចំលែក វាចេះហៅយាយ ស្រាប់តែព្រឹកយាយស្លាប់​។​វាចេះហៅតាស្រាប់តែស្អែកឡើងតាស្លាប់ ។ ឳពុកវាខំបន់ស្រន់កុំអោយវាចេះហៅពាក្យ ឳ ។

/

រំលងបានប៉ុន្មានថ្ងៃវាចេះ ហៅឈ្មោះឳទៀត ឳវាសែនពិបាកចិត្ត ព្រោះគិតថាខ្លួននឹងត្រូវស្លាប់ថ្ងៃស្អែក ។ គាត់ក៏ហៅមិត្តភ័ក្រ មកដើរលេង ចូលបារ ស៊ីផឹកជាកិច្ចលាគ្នា ។ ពេលថ្ងៃកំណត់មកដល់ ឳពុកបែរជាមិនស្លាប់ តែបែរជាស្លាប់បុរសនៅទល់មុខផ្ទះទៅវិញ ។ ឳវា អផង ពោលរអ៊ូៗ ដោយខឹងថាតើអញជាឳវា ឬបុរសនោះជាឳវា?ហេងវិញ កុំអីអញ មិនបានឃើញពន្លឺថ្ងៃតទៅទៀតទេ!

ដោយ៖ វណ្ណៈប្រភព៖ khmerjoke