ភាគច្រើនតារាម៉ូដែលក្មេងៗ ដែលមិនសូវមានមុខ ក្នុងឆាកសិល្បៈកំរនឹងបានល្បីណាស់គឺទាល់តែពួកគេមានចំនុចពិសេសអ្វីម្យ៉ាង ។ ថ្មីៗនេះមាននារីវ័យក្មេងម្នាក់ ដែលជាតារាម៉ូដែលទើបតែចាប់ពន្លកថ្មី ម្នាក់របស់ចិន បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ។ថ្មីៗនេះនៅគេហទំព័រ Sina របស់ចិនត្រូវបានគេចាប់អារម្មណ៍ថា មាននារីវ័យក្មេងម្នាក់មានសម្រស់ដ៏ស្រស់ស្អាតគួរអោយស្រឡាញ់ ។ តែនៅពេលដែលគេចូលទៅមើលរូបថតនាងផ្សេងៗទៀតឃើញថា នាងមានមុខស្រដៀងនឹងតារាល្បីម្នាក់គឺ Yang Mi ដែលជាតារាសំដែងដ៏ល្បី ។ នារីម្នាក់នោះមានឈ្មោះថា Chen Da Ting ដែលមិនត្រូវបានគេដឹងពីអាយុទេតែត្រូវបានគេដឹងថា ទើបតែប្រលូកចូលវិស័យបង្ហាញម៉ូត ។ដោយសារតែនាង មានមុខមាត់ដូចទៅនឹង Yang Mii ដល់ទៅ ៩៥% ធ្វើអោយទស្សនិកជនចាប់ផ្តើមគិតនិងវាយតំលៃថា Chen Da Ting ច្បាស់ជាបានទៅវះកាត់កែសម្ភស្សអោយដូចទៅនឹងតារាល្បី Yang Mi ជាមិនខាន ។ យ៉ាងណាមិញយើងមិនទាន់ដឹងច្បាស់ឡើយ តែទស្សនិកជន អាចទស្សនារូបថតរបស់នាង នៅខាងក្រោមនេះ ៕

The
The
The
The
The
The
The
The
The
The
The
The
ប្រែសម្រួល ៖ លីលីប្រភព ៖ sina,gmw