១.ទឹកទំពាំងបាយជូរ ទំពាំងបាយជូរ គឺជាផ្លែឈើដែលជួយបន្ថែមល្បឿន ដល់ការរំលាយអាហារ និងផ្តល់ផលល្អ ដល់ឈាម សម្រួលដល់ការបន្ទោបង់ និងសម្បូរដោយសារធាតុផូស្វ័រ។ វាមានសារធាតុដែក, កាល់ស្យូម, វីតាមីន B, វីតាមីន C, អាស៊ីដ Tartaric ដែលជាអាស៊ីដសម្រាប់លាង សំណល់នានាដែលមាននៅក្នុងរាងកាយ។

/

២. ទឹកការ៉ុត មានគុណសម្បត្តិ ក្នុងការលាងសម្អាតថ្លើម និងពោះវៀនព្រមទាំងផ្តល់ផលល្អដល់ថ្លើម និងតម្រងនោម។ វាជួយបំប៉នកោសិកាក្រហម និងបង្កើនសមត្ថភាព ក្នុងការស្រូបយកអុកស៊ីសែន ដល់គ្រាប់ឈាមក្រហម បានរហូតដល់ ៤០០ភាគរយ។ វានឹងជួយឲ្យរដូវទៀងទាត់ តាមធម្មតា។ ម្យ៉ាងវិញទៀត វាសម្បូរដោយវីតាមីន B, B2,B6, អាស៊ីតហ្វូលិក, កាល់ស្យូម, ម៉ាញេស្យូម, ផូស្វ័រ, ប៉ូតាស្យូម, សូដ្យូម និងស័ង្កសីដែលចាំបាច់ យ៉ាងខ្លាំងចំពោះរាងកាយ។

/

៣. ទឹកផ្លែប៉េស  មានគុណតម្លៃ ផ្នែកអាហារយ៉ាងច្រើន ព្រោះវាសម្បូរដោយកាកសរសៃ, ម៉ាញេស្យូម, ប៉ូតាស្យូម និងវីតាមីន B សមស្របបំផុត ចំពោះអ្នកដែលចង់សម្រកទម្ងន់ ព្រោះផ្លែប៉េស មានជាតិខ្លាញ់ និងកាឡួរីតិច ហើយថែមទាំងជាថ្នាំព្យាបាលជំងឺទៀតផង៕

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល