ភ្នំពេញ៖ តារាចម្រៀងលំដាប់កំពូល ជាច្រើនទសវត្សរ៍ ប្រចាំផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ ត្រូវបានមហាជន មើលឃើញថា វត្តមានរបស់លោក ហាក់មិនសូវបង្ហាញនៅ ក្នុងការប្រគំ តន្ត្រីតូចៗនៅតាម កញ្ចក់ទូរទស្សន៍ប៉ុន្មានឡើយ តែផ្ទុយទៅវិញគេតែងតែ ឃើញវត្តមានរបស់លោក ជានិច្ចនៅតាមកម្មវិធី ប្រគំតន្ត្រីរបស់ក្រុមហ៊ុនធំៗ នៅលើកញ្ចក់ទូរទស្សន៍ និងនៅតាមកម្មវិធីធំៗ ផ្សេងៗទៀតនៅ ក្នុងប្រទេស ។

មួយរយៈចុងក្រោយនេះ លោក ព្រាប សុវត្ថិ ត្រូវបានគេមើលឃើញថា បទចម្រៀងរបស់លោក ហាក់មិន ចេញលក់នៅលើ ទីផ្សារដូចតារាចម្រៀង រួមទ្រនំប៉ុន្មានឡើយ ។ ពោលគឺចាប់តាំងពី លោកត្រឡប់ មកពីកើបលុយនៅ សហរដ្ឋអាមេរិកវិញ តារាចម្រៀង ចាស់វស្សារូបនេះ ហាក់មិនទាន់ ឃើញបទចម្រៀង ចរាចរនៅលើទីផ្សារនោះទេ ។ នេះគឺជាហេតុធ្វើឲ្យ អ្នកគាំទ្ររបស់លោក ទទ្ទឹងរង់ចាំ ស្តាប់នូវបទចម្រៀង របស់លោក ។

បើទោះបីជាលោក ព្រាប សុវត្ថិ ហាក់មិនសូវ បានបង្ហាញមុខនៅ លើកញ្ចក់ទូរទស្សន៍ ក្នុងកម្មវិធីប្រគំតន្ត្រី ចុងសប្តាហ៍ក៏ពិតមែន តែចំពោះវត្តមានរបស់លោក ក្នុងកម្មវិធីនៅតាម បណ្តាក្រុមហ៊ុនធំៗ គឺតែងតែមានវត្តមាន របស់លោកជានិច្ច ។ ពោលគឺតារាចម្រៀងរូបនេះ ហាក់ត្រូវ ប៉ាន់តាមកម្មវិធីធំៗ ជាច្រើន ដែលអាចធ្វើឲ្យលោក រកប្រាក់ចំណូល បានយ៉ាងច្រើន ។

ថ្វីត្បិតតែតារាចម្រៀង ដែលមានរហស្សនាមថា ខ្លារខិនប្រចាំផលិតកម្ម ហង្សមាស លោក ព្រាប សុវត្ថិ មិនសូវមានបទចម្រៀង ចរាចរនៅលើទីផ្សារ ដូចតារាចម្រៀង រួមទ្រនំក៏ពិតមែន តែចំពោះការងារនិងប្រាក់ ចំណូលរបស់លោក ដែលបណ្តាល ក្រុមហ៊ុនធំៗ អញ្ជើញលោកទៅ ចូលរួមក៏មិនតិចដែរ ពោលគឺលោក ប្រមូលតែលុយដំៗ ប៉ុណ្ណោះ ។

ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ម្សិលមិញនេះ តារាចម្រៀងលំដាប់ កំពូលប្រចាំផលិតកម្មហង្សមាសរូបនេះ ត្រូវបានក្រុមហ៊ុន ស្រាបៀរអង្គរ ប្រកាសតែងតាំងឲ្យ លោកទទួលតំណែង ជាទូតសុច្ឆន្ទៈរបស់ ក្រុមហ៊ុនស្រាបៀរអង្គរ ក្នុងរយៈពេល៣ឆ្នាំ។

នៅក្នុងឱកាសនោះលោក ព្រាប សុវត្ថិ បានសម្តែងនៅ ចំណាប់អារម្មណ៍ យ៉ាងខ្លីថា «ខ្ញុំបាទសូមថ្លែងអំណរគុណ អ្នកទាំងអស់គ្នាយ៉ាង ជ្រាលជ្រៅដែលបាន ចូលរួមអបអរសាទរ សមិទ្ធផលរបស់ ស្រាបៀរអង្គរ ។ ខ្ញុំសូមជូនពរដល់កីឡាករ កីឡាការិនី កម្ពុជាទំាងអស់ ឲ្យទទួលបានតែ សំណាងល្អ នាំយកនូវមេដាយ ជូនជាតិមាតុភូមិ កាន់តែច្រើន » ៕

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល