មិនគួរអោយជឿ ៖  បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទំព័រសារព័ត៌មានបរទេសប្លែក​ Odd ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ  អោយដឹងថា បុរសម្នាក់ ជំនួសអោយការបោះចោលនូវម្រាមដៃរបស់ខ្លួន បន្ទាប់ពីមានឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ គាត់បែរជាយកវាមកចំអិន និងទទួលទានដោយខ្លួនឯងផ្ទាល់ទៅវិញ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា បុរសចម្លែករូបនោះមានឈ្មោះ David Playpenz ជាពលរដ្ឋមកពីក្រុង Colchester ប្រទេសអង់គ្លេស ។ គួររំឭកផងដែរថា ក្រុមវេជ្ជបណ្ឌិតជំនាញខាងវះកាត់​ បានបញ្ជាក់ប្រាប់លោក David ថា ក្រុមវេជ្ជបណ្ឌិតតំរូវ អោយលោកកាត់ម្រាមដៃមួយចេញ បន្ទាប់ពីវាឡើងខ្មៅក្រីប បន្ទាប់ពីលោកបានជួបនឹងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍។

width=454                                                    លោក David Playpenz

ដោយឡែក   ជំនួសអោយការបោះចោល  ឬក៏ទុកវានៅនឹងក្រុមវេជ្ជបណ្ឌិត  លោក David  ក៏បានសួរបញ្ជាក់ថាតើ លោកអាចយកវាទៅផ្ទះបានឬក៏អត់? វាខុសទៅនឹងនិតិវិធីដែរឬទេ?តែអ្វីដែលជាការលើកឡើង របស់ David  ពុំមានការជំទាស់អ្វីនោះទេ។

អ្វីដែលមិនគួរអោយជឿនោះគឺថា   លោក David   ពិតជាមិនចង់បាត់អវយវៈណាមួយចេញពីរាងកាយនោះទេ ដូច្នេះហើយទើបលោកសម្រេចចិត្តធ្វើការចំអិនវា  និងទទួលទានដោយខ្លួនឯងផ្ទាល់ ខណៈឆ្អឹងទុកធ្វើជាវត្ថុអនុស្សាវរីយ៍ថែមទៀតផង៕

ដោយ ​៖ ពិសិដ្ឋប្រភព ៖ Odd