ភ្នំពេញ៖ នាយកក្រុមហ៊ុន Smart បានប្រកាសថា iPhone 6S និង iPhone 6S Plus នឹងចាប់ផ្តើមលក់នៅថ្ងៃទី០៦ ខែវិឆ្ឆិកាខាងមុខនេះ នៅហាង Smart Shop ទូទាំងប្រទេស ដោយ ទូរស័ព្ទ iPhone ថ្មីចាប់ផ្តើមពីតំម្លៃ ៧២៨ដុល្លារ អាមេរិក ឬ ៧០ ដុល្លារអាមេរិក ក្នុង១ខែ លើការរំលស់ ២៤ខែ។

/

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា «ក្រុមហ៊ុន Smart នៅតែជា ក្រុមហ៊ុនទូរគមនាគមន៍ដៃគូផ្លូវការរបស់ក្រុមហ៊ុន Apple ផ្ដាច់មុខ នៅក្នុងប្រទេសកម្ពុជា។ ទូរស័ព្ទ iPhone ដែល បានទិញពីក្រុមហ៊ុន Smart រាល់ភ្ជាប់មកជាមួយការធានារយះពេលឆ្នាំ១ ការប្រើប្រាស់ទិន្នន័យដោយឥតគិត ១ ឆ្នាំ និងលេខពិសេសឥតគិតលុយ។ យើងរីករាយក្នុងការប្រកាសថាអតិថិជនរបស់ Smart អាចបញ្ជាទិញទូរស័ព្ទ iPhone 6s និង iPhone 6s Plus ចាប់ពីថ្ងៃ ទី ០៦ ខែវិច្ឆិកាឆ្នាំ ២០១៥»។

/

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទ iPhone 6S និង 6S Plus ត្រូវបានបង្កើតឡើងដោយភ្ជាប់ជាមួយមុខងារថ្មីជាច្រើន ដូចជាកម្មវិធី Live Photos ដែលផ្លាស់ប្តូររូបភាពឲ្យមានចលនារស់រវើក 3D Touch, មានកាមេរ៉ាក្រោយ ១២មេហ្គាភិចសែល និងកាមេរ៉ាមុខ ៥មេហ្គាភិចសែល ជាពិសេសគឺបំពាក់នូវបន្ទះឈីប A9 ដែលធ្វើឲ្យ iPhone មានដំណើរការលឿន៕