គ្រាន់តែចង់ឱ្យស្បែកមុខរបស់អ្នកស្រស់ស្អាតរាល់ថ្ងៃ មិនមែនជារឿងលំបាកទេ ម៉ាស់បិទមុខធម្មជាតិពីរប្រភេទនេះ នឹងជួយបង្កើនប្រសិទ្ធភាពកម្ចាត់មុន និងស្នាមអុជខ្មៅ និងធ្វើឱ្យស្បែកមុខរបស់អ្នកទន់រលោង និងមានសំណើម។ បើចង់ឱ្យស្បែករបស់អ្នក ស្រស់ស្អាត និងមានសុខភាពល្អ ឬគ្រាន់តែចង់បានស្បែកទន់  មកសាករូបមន្ដម៉ាស់បិទមុខនេះលមើល៎។

/

១. ម៉ាស់ផ្សំពីក្រូចឆ្មារ យ៉ាអួ និងទឹកឃ្មុំ

យ៉ាអួនឹងធ្វើឱ្យស្បែករបស់អ្នកមានសំណើម ចំណែកឯទឹកឃ្មុំវិញ នឹងផ្ដល់ឱ្យស្បែកនូវសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម វីតាមីន និងសារធាតុរ៉ែ ។ ដោយឡែក ក្រូចឆ្មារ មានផ្ទុកនូវវីតាមីន C ដែលជាសារធាតុប្រឆាំងអ៊ីកស៊ីដកម្ម ដ៏មានប្រសិទ្ធភាពបំផុត។

វិធីធ្វើ

  • លាយទឹកឃ្មុំមួយស្លាបព្រាបាយ ជាមួយយ៉ាអួធម្មជាតិ និងទឹកក្រូចឆ្មារ ១០ ទៅ ១២ ដំណក់
  • ច្របល់គ្រឿងផ្សំទាំងអស់ឱ្យចូលគ្នាសព្វ រួចលាបទៅលើមុខរបស់អ្នក ទុកចោលរយៈពេលកន្លះម៉ោង
  • បន្ទាប់មកលាងជម្រះដោយទឹកក្ដៅឧណ្ហៗ
/

 

២. រូបមន្ដទឹកឃ្មុំ លាយជាមួយទឹកដោះគោ

ដោយគុណសម្បត្ដិនៃទឹកដោះគោនេះ ស្បែករបស់អ្នក នឹងមានសំណើមល្អ។ ម្យ៉ាងទៀត ទឹកដោះគោ ផ្ដល់រំញោចបែបធម្មជាតិ ដល់ការផលិតចេញខូលេជែន(Collagen) នៅក្នុងស្បែក ។ វាល្អប្រសើរ ក្នុងការកម្ចាត់ជាតិកខ្វក់ពីស្បែកមុខរបស់អ្នក ។ អ្វីដែលពិសេសថែមទៀតនោះ វាមានប្រសិទ្ធភាពលាងសម្អាត ធ្វើឱ្យរន្ធញើសរបស់អ្នកជិតល្អ(បង្រួមរន្ធញើស) និងមិនធ្វើឱ្យស្បែកមុខបញ្ចេញជាតិខ្លាញ់ច្រើនលើសលុប។

របៀបធ្វើ

  • គ្រឿងផ្សំ ដែលអ្នកត្រូវការសម្រាប់ធ្វើរូបន្ដនេះ គឺ ម្សៅទឹកដោះគោមួយស្លាបព្រាបាយ ទឹកឃ្មុំមួយស្លាបព្រាបាយ និងស៊ុតចំណែកពណ៌សមួយគ្រាប់
  • ច្របល់គ្រឿងផ្សំចូលគ្នាឱ្យសព្វ និងលាបលើផ្ទៃមុខរបស់អ្នក
  • ១៥ នាទីក្រោយ លាងជម្រះវាដោយទឹកក្ដៅឧណ្ហៗ

 Admin ជឿថា ក្រោយពីសាក រូបមន្ដធម្មជាតិទាំងនេះហើយ ស្បែករបស់បងប្អូនស្រីៗ ប្រាកដជាស្អាត មានសំណើម និងទន់រលោងមិនខាន។ តោះ សាកវាទាំងអស់គ្នា !!!!!!!!!!

/

 

អត្ថបទ៖ សារ៉ាត

ប្រភព៖ steptohealth