ចិន៖ តាមការអោយដឹងពីទូរទស្សន៍របស់ចិន ក្នុងកម្មវិធី Live Help បានផ្សាយកាលពីពេលថ្មីៗនេះថា មានស្រ្ដីម្នាក់ ដោយសារតែចូលចិត្ដប្រើប្រាស់ប្រេងខ្លាញ់ពេក ពេលនេះ បានញៀនជាមួយប្រេងខ្លាញ់យ៉ាងខ្លាំង រហូតដល់ផឹកតែប្រេងខ្លាញ់ជំនួសអាហារ។

នាង Wang ពេលកំពុងផឹកខ្លាញ់
ប្រភពខាងលើបានអោយដឹងថា ស្រ្ដីដែលញៀនទៅនឹងប្រេងឆានោះ គឺមានឈ្មោះថា Wang វ័យប្រហែលជា ៣៥ឆ្នាំ មានស្រុកកំណើតនៅឯខេត្ដ Dezhou ។ នាង Wang បាននិយាយថា ដំបូងឡើយ គាត់គ្រាន់តែចូលចិត្ដយកប្រេងខ្លាញ់ ទៅចំអិនជាមួយមុខម្ហូបគ្រប់មុខប៉ុណ្ណោះ តែក្រោយមក គាត់កាន់តែញៀនទៅៗ រហូតដល់ចង់ផឹកវាទៀតផង។ មិនយូរប៉ុន្មាន នាងបានផឹកវាមែន ពោលគឺផឹក មួយថ្ងៃ យ៉ាងហោចណាស់ក៏ កន្លះកូនចានគមដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកវិជ្ជបណ្ឌិតក្នុងខេត្ដ បានធ្វើការសាកតេស្ដសុខភាពនាង Wnagដែរ តែលោកគ្រូពេទ្យ បាននិយាយថា សុខភាពរបស់នាង មិនមានអ្វីខុសប្លែកទេ គឺនូវល្អដូចដើមអញ្ចឹង។
ដោយ៖ នារីប្រភព៖ chinadaily