ប្លែកៗ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័រ ប្លែកបរទេស បានបញ្ជាក់អោយដឹងថា បន្ទប់ទឹកសាធារណៈមួយកន្លែង ដែលធ្លាប់ត្រូវបាន ប្រើប្រាស់ក្នុងអំឡុងសតវត្សទី ១៩ ខណៈពេលដែលមកទល់នឹងពេលបច្ចុប្បន្ននេះវាក៏ត្រូវ បានបោះបង់នោះ     ត្រូវបានរកអោយឃើញថា  បានក្លាយទៅជាបារមួយកន្លែងដ៏កំពុងតែ ពេញនិយមនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។

width=437

width=439

លើសពីនេះទៅទៀត  ប្រភពសារព័ត៌មានដដែល​  បានបញ្ជាក់បន្តែមអោយដឹងផងដែរថា​ បារមួយកន្លែងនេះមានឈ្មោះថា  Attendant  bar  វាត្រូវបានអភិវឌ្ឍន៍ខ្លួនអោយក្លាយទៅជាកន្លែងកំសាន្ត ក៏ដូចជាកន្លែងទទួលទាន ពីសំណាក់សហគ្រិនវ័យក្មេង គឺលោក  Peter Tomlinson ។  លោក  Peter Tomlinson  ងាកក្រឡេកមកបោះទុនក្នុងអាជីវកម្មមួយនេះ ដោយសម្លឹងមើលឃើញអតីតបន្ទប់ទឹកសាធារណៈមួយនេះ ស្របពេលដែលតម្លៃអចលនាទ្រព្យនៅក្នុងទីក្រុងឡុងដ៍ នាប៉ុន្មានឆ្នាំចុងក្រោយនេះ  មានការកើនឡើងគួរអោយកត់សំគាល់៕

width=436

ដោយ ៖ រិទ្ធីប្រភព ៖ odd