នាប៉ុន្មានឆ្នាំចុងក្រោយនេះ Usher បានជួយជ្រុំជ្រែងជាច្រើនដោយបានធ្វើអោយJustin Bieber បានក្លាយទៅជាតារាចម្រៀងអន្តរជាតិដ៏មានប្រជាប្រិយភាព ។ ពួកគេទាំងពីរទទួលបានជោគជ័យជាបន្តបន្ទាប់ ប៉ុន្តែឥលូវ ពួកគេទាំងពីរក៏ត្រូវតែខំប្រឹងប្រែងរៀងៗខ្លួន ដើម្បីដណ្តើមយកចំណាត់ថ្នាក់កំពូលនៅលើតារាង Billboard ។

Looking 4 Myself គឺជាអាល់ប៊ុមចម្រៀងរបស់ Usher ដែលបានជាប់ចំណាត់ក្លាយជាអាល់ប៊ុមចម្រៀងដ៏កំពូលនៅលើតារាង Billboard ក្រោយពីអាល់ប៊ុមនេះ លក់បានដល់ទៅ ១២៨,០០០ដុំ សម្រាប់រយៈពេលតែមួយសប្តាហ៏តែប៉ុណ្ណោះ ប៉ុន្តែ រយៈពេលមួយសប្តាហ៏ក្រោយមកទៀតវាគឺជាភាពជោគជ័យរបស់ Justin Bieber ម្តង ដែលអាល់ប៊ុមចម្រៀង Believe របស់គេបានជាប់ចំណាត់ថ្នាក់លេខ ៣ នៅលើតារាង Billboard ហើយបើតាមការទស្សទាយ បានអោយដឹងថា វាអាចឈានឡើងដល់ចំណាត់ថ្នាក់កំពូល។

បើយោងតាមរបាយការណ៏ ដែលចេញដោយ Billboard ក៏បានអោយដឹងថា អាល់ប៊ុមចម្រៀងរបស់ Justin លក់បានដល់ទៅជិត ៤៤០,០០០ ដុំឯណោះ ដែលវានិងក្លាយជាអាល់ប៊ុមចម្រៀងលក់ដាច់បំផុតប្រចាំឆ្នាំ។ ទោះបីជាអាល់ប៊ុមចម្រៀងរបស់គេលក់ដាច់ជាង Usher ក៏ដោយក៏តារាចម្រៀងដ៏ល្បី ចង្វាក់ R&B រូបនេះគ្មានការព្រួយបារម្ភអ្វីណាស់ណានោះទេ។

មិនត្រឹមតែប៉ុណ្ណោះ ខណៈពេលដែលគេគ្មានការព្រួយបារម្ភទាក់ទងនិងបញ្ហាមួយនេះ ។ Usher ដែលធ្លាប់តែជាអ្នកផ្តល់ដំបូន្មានដល់ Justin ក៏បាននិយាយបញ្ជាក់ថា ៖ អ្វីដែលពួកយើងត្រូវធ្វើនៅពេលនេះ គឺ ពួកយើងត្រូវធានាអោយបានថា បំពេញរាល់តំរូវរបស់អ្នកគាំទ្រយើង ពីព្រោះថាពួកគេគឺជាអ្នកផ្តល់កំលាំងចិត្ត ផ្តល់ក្តីស្រឡាញ់ ក៏ដូចជា ចង់ឃើញពួកយើងទទួលបានភាពជោគជ័យនៅក្នុងជីវិត៕
ដោយ ៖ មង្គលប្រភព ៖ mtv