តួសម្តែងស្រីរបស់ក្រុមហ៊ុនភាពយន្ត bollywoodlife ម្នាក់ត្រូវបាន ចោទប្រកាន់ចំពោះការធ្វើអោយប្រទេសរបស់នាងអាម៉ាស់មុខ ដោយការក្លាយខ្លួនជាស្ត្រីជនជាតិឥណ្ឌាដំបូងគេដែលនឹងលេចមុខនៅក្នុងទស្សនាវដ្តី Playboy ។
នាង Sherlyn Chopra អាយុ 28 ឆ្នាំ នឹងថតស្រាតសម្រាប់ការបោះពុម្ភផ្សាយ នៃទស្សនាវដ្តីនេះ បន្ទាប់ពីនាងបានផ្ញើលិខិតទៅទស្សនាវដ្តី Playboy ដោយស្នើសុំថតស្រាតអោយទស្សនាវដ្តីនេះនិយាយទៅកាន់វេបសាយសារព័ត៌មាន BBC Hindi តួសម្តែងស្រីរូបនេះបានទទួលស្គាល់ថានាងយល់ឃើញថាវាជាកិច្ចការដ៏លំបាកមួយ។ នាង Sherlyn Chopra ដែលបានដើរតួសម្តែង នៅក្នុងភាពយន្តជាច្រើន របស់ក្រុមហ៊ុនភាពយន្ត bollywood បាននិយាយថា ៖ វាមិនមែនជាកិច្ចការងាយស្រួលឡើយដែលត្រូវអាក្រាតកាយនៅពីមុខកាមេរ៉ា ហើយអោយមើលទៅល្អក្នុងពេលតែមួយ។ ការបង្ហាញខ្លួនរបស់នាង Chopra នៅក្នុងទស្សនាវដ្តីនេះ សអោយឃើញរួចមកហើយពីការបង្កឲ្យមាន ការមិនយល់ស្របនៅក្នុងប្រទេសឥណ្ឌា។

ថ្វីបើទស្សនាវដ្តី Playboy ត្រូវបានហាមឃាត់នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែមនុស្សនៅតែអាចចូលទៅដល់ទស្សនាវដ្តីនេះបានតាមរយៈអ៊ិនធើណែត ហើយអ្នកសរសេរអត្ថបទសារព័ត៌មានឥណ្ឌាមួយចំនួនបានវាយប្រហារលើការ ពិពណ៌នារបស់ទស្សនាវដ្តី Playboy អំពីកញ្ញា Chopra ថាជាតារាល្បីរបស់ bollywood ដោយចង្អុលបង្ហាញថានាងមានត្រឹមតែតួនាទីតូចៗប៉ុណ្ណោះ។ ដោយមិនខ្វល់ពីការរិះគន់ កញ្ញា Chopra បានព្រលយពាក្យថា ខណៈពេលដែលខ្ញុំបានធ្វើបែបនេះវាមិនហួសហេតុអីណាស់ណានោះទេ ពោលគឺចូរក្រឡេកទៅមើល ប្រភពសារព័ត៌មានរបស់ឥណ្ឌាក៏វាពោរពេញទៅដោយអត្តបទ ក៏ដូចជារូបភាពសឹងតែអាក្រាតកាយថែមទៀតផង។នាងក៏បានបន្ថែមថា ៖ យុវជនរបស់ប្រទេសឥណ្ឌាកំពុងប្រជែងឆ្ពោះទៅរកសេរីភាវូបនីយកម្ម ប៉ុន្តែ ទោះជាមានបញ្ហាលំបាកៗដែលនាងអាចនឹងប្រឈមមុខក្តីក៏ កញ្ញា Chopra មានមោទនភាពចំពោះអ្វីដែលនាងបានធ្វើ។
ដោយ ៖ រិទ្ធីប្រភព ៖ bikyamasr