គេថាមនុស្សម្នាក់ៗមានស្ទីលផ្ទាល់ខ្លួនរបស់គេដែលមិនចេះចប់ហើយតែងតែមានស្ទីលថ្មីៗចេញមកជាបន្តរបន្ទាប់។ ចំណែកឯបុរសម្នាក់នេះវិញស្ទីលសក់របស់គាត់គឺមិនសាបសូន្យតែម្ដង!/Hu Han Yan ជាបុរសមានអាយុ ៥០ ឆ្នាំម្នាក់ព្រមទាំងជាអគ្គនាយកក្រុមហ៊ុនវិស្វកម្មនៅ HsinChuតៃវ៉ាន់ទៀតផង ប៉ុន្តែលោកបានកាត់សក់ខាងក្រោយរបស់លោកជារូបរាង Hello Kitty ហើយការធ្វើបែបនេះគឺដើម្បីអោយឪពុករបស់លោក Hu Peng Fei ដែលមានចំណាស់ ៨០ ឆ្នាំហើយនោះបានសប្បាយចិត្តប៉ុណ្ណោះ។/បុរសអាយុ ៥០ ឆ្នាំរូបនេះបានប្រាប់ថាឪពុករបស់គាត់ចាស់ណាស់ហើយដូចនេះគាត់ចង់ធ្វើអ្វីមួយដែលប្លែកដើម្បីជួយលើកទឹកចិត្តលោកមានគុណ។ ហេតុនេះហើយបានជាគាត់សម្រេចិត្តក្នុងការចំណាយពេលជាង ២ ម៉ោងដើម្បីកាត់សក់ម៉ូដនេះ ហើយក្រោយពេលដែលលោកឪពុករបស់គាត់បានឃើញហើយ លោកតាចំណាស់ ៨០ ឆ្នាំរូបនេះពិតជាមានការសប្បាយចិត្តមែន។/ទោះបីជាវាមើលទៅ ស្ដាប់ទៅហាក់ដូចជាឆ្កួតៗ បន្តិចក្ដីក៏វាល្អណាស់ដែរសម្រាប់កូនប្រុសម្នាក់ដែលមានអាយុ ៥០ ឆ្នាំទៅហើយនៅគិតគូរដល់ឪពុកចាស់អាយុ ៨០ អោយមានទឹកចិត្តក្នុងការរស់នៅបន្តរនោះ នេះពិតជាកូនល្អមែន៕

/

លោក Hu Han Yan និងឪពុកចំណាស់

ដោយ៖ ម៉ូកាប្រភពពី៖​ K14