កន្លងទៅ Selena Gomez និង Justin Bieber មានរឿងរ៉ាវស្នេហាសាំញុាំជាច្រីន។​ តារាចំរៀង និងសម្តែង ដែលមានវ័យ ២២ឆ្នាំ និងមានទេពកោសល្យច្រើន Selena Gomez នឹង បញ្ចប់ទំនាក់ទំនងទាំងស្រុង ជាមួយអតីតសង្សាររបស់នាង។ ///មានប្រភពមួយ បានប្រាប់គេហទំព័រ Hollywood ថា៖ Selena មិនទាន់មានស្នេហាជាមួយ នរណាម្នាក់នៅឡើយទេ ប៉ុន្តែនាងពិតជាចង់ខ្លាំងណាស់​ ដើម្បីផ្តាច់ទំនាក់ទំនង ទាំងស្រុងជាមួយ Justin Bieber។ សំរាប់អ្វី ដែលនាងបានធ្វើកន្លងទៅ គឺគ្រាន់តែចង់ ធ្វើឲJustin ប្រច័ណ្ទតែប៉ុននោះ។ នាងពិតជាចង់មានស្នេហាមួយដ៏រឹងមាំ និងយូរអង្វែងជាងទំនាក់ទំនងរវាងនាង និងJustin។ថ្មីៗនេះ ការតុបតែងខ្លួនរបស់Selena មានលក្ខណៈsexy ជាខ្លាំង ដែលវាប្រាកដថា នាងកំពុងទាក់ទាញការចាប់អារម្មណ៏របស់ Justin និងចង់ឲគេត្រលប់មករកនាងវិញ។ ប៉ុន្តែនាងបាននិយាយថា៖ នាងមិនខ្វល់ពីរឿងទាំងនោះទេ នាងគ្រាន់តែចង់មានស្នេហា ជាមួយនរណាម្នាក់ និងណាត់ជួបគ្នានៅកន្លែងណាមួយតែប៉ុននោះ។

ប្រែសំរួលដោយ៖ មុន្នីប្រភព៖ hollywoodlife