Joe Jonas ត្រូវបាន ទស្សនិកជន ស្គាល់ថា ជាអតីត សមាជិកក្រុម តន្ត្រីបងប្អូន ត្រកូល Jonas ដែល ទើបតែប្រកាស អំពីការ រំសាយក្រុម ចោលថ្មីៗនេះឯង ។ Joe ដែលជាកូន ប្រុសច្បងនៅ ក្នុងក្រុម បានឆ្លងកាត់ រឿងជាច្រើន នៅក្នុងជីវិត​ ជាតារារបស់គេ ដែលទើបតែ លាតត្រដាង ចេញមកខ្លះៗ ក្នុងបទសំភាសន៍មួយ កាលពីថ្មីៗនេះឯង ។

Joeនៅក្នុង បទសំភាសន៍ Joe បាននិយាយ អំពីជីវិត ស្នេហា និង បទពិសោធន៍​ ដែលធ្លាប់ ឆ្លងកាត់ ជាច្រើន ។ ចូលមកដល់ ជីវិតផ្ទាល់ខ្លួន និងបទពិសោធន៍ Joe បានប្រាប់ទៅ អ្នកសំភាសន៍ថា គាត់នៅ ចាំបានថា ក្នុងពេលអាយុ ១៦ ឬ ១៧ ឆ្នាំ គាត់បាន ចូលកម្មវិធី ជប់លៀងមួយ ជាមួយនិង តារាៗវ័យ ក្មេងផ្សេងទៀត ដូចជា Miley Cyrus និង Demi Lovato ។ Miley និង Demi បានហុច កញ្ឆារមកអោយ គាត់ជក់ ហើយបង្ខំថា អោយសាក មើលទៅ ពិតជាសប្បាយ ។ បន្ទាប់ពី​ បានសាក បន្តិច ទៅវាដូចតែ បារីធម្មតា អញ្ចឹងក្រោយមក គាត់ក៏លែង ប៉ះពាល់វាទៅ ។

width=500ជាមួយនិង ការបង្ហើប ដ៏គួរអោយ ភ្ញាក់ផ្អើលនេះ Joe ក៏បានប្រាប់ ដែរថា គាត់ក៏ធ្លាប់មាន ទំនាក់ ទំនងស្នេហា ជាមួយនិង អ្នកគាំទ្រ របស់គាត់ ផងដែរ ក្រៅពីតារា ល្បីផ្សេងៗទៀត ៕

 

ប្រែសម្រូល ៖ លីលីប្រភព ៖ k14