ភ្នំពេញ៖ ម៉ាក សែនសូនីតា ហៅ តូតា ត្រូវបានទស្សនិកជន ធ្វើការរិះគន់ចំៗ ទាក់ទងទៅនឹងការស្លៀកពាក់របស់នាង ក្នុងកម្មវិធីខួបកំណើត កាលពីពេលកន្លងទៅថ្មីៗនេះ។

កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ តារាសម្តែង និងជាតារាបង្ហាញម៉ូដ កញ្ញា ម៉ាក សែនសូនីតា បានប្រារព្ធកម្មវិធីខួបកំណើតគម្រប់១៩ឆ្នាំ ហើយអ្វីដែលធ្វើឲ្យទស្សនិកជន ចាប់អារ-ម្មណ៍ និងធ្វើការរិះគន់ក្តែងៗ ទៅលើនាងនោះ គឺនៅពេលដែលឃើញរូបភាព របស់ កញ្ញា តូតា ស្លៀកពាក់ជារ៉ូបបែប ជាឈុតប៊ីគីនី មើលទៅគួរឲ្យញាក់សាច់ ហើយត្រូវបានមហាជនលើកឡើងថា តារាខ្មែរបច្ចុប្បន្នស្លៀកពាក់ មិនដឹងប្រពៃណីវប្បធម៌ខ្មែរទេ បញ្ចេញសាច់ដូចតារាបរទេស ដល់ពេលគេធ្វើការរិះគន់ទៅថា គេមិនឲ្យតម្លៃស្ត្រីខ្មែរដែលជាអ្នកសិល្បៈបើសិនជាចង់ឲ្យមហាជនលើកតម្កើងខ្លួនគួរណាស់ តែព្យាយាមលើកកិត្តិយសខ្លួនឯង ឲ្យបានល្អសិនទៅ។

ជាមួយនឹងការលើកឡើងរិះគន់ ដោយមិនសំចៃមាត់ទាក់ទង ទៅលើការស្លៀកពាក់របស់ កញ្ញា តូតា នេះដែរ ក៏មានមតិខ្លះ បានលើកឡើងទៀតថា តម្លៃស្ត្រីខ្មែរការស្លៀកពាក់មើលទៅ គឺឲ្យតម្លៃខ្លួនឯងខ្លាំងណាស់ មិនមែនស្លៀកពាក់តាមតែចិត្តនឹកឃើញ បញ្ចេញនេះបញ្ចេញនោះតាមទំនើងចិត្តហើយដល់ពេលមែនទែនទៅ មិនដឹងច្នៃម៉ូដអីស្លៀកក៏ទៅយក ឈុត ប៊ីគីនី មកច្នៃហើយដាក់ស្បៃ ពីក្រោយតិច ទៅយកមកស្លៀកពាក់ បង្ហាញភ្នែកគេឯង ៕

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល