មិនគួរអោយជឿ ៖ ជាការពិត ទំព័រសារព័ត៌មានបរទេស មានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយបានចុះផ្សាយជាបន្តបន្ទាប់ នូវអត្ថបទសារព័ត៌មាន ស្តីពី តារាម៉ូដែលប្រុស មានសម្រស់គួរជាទីទាក់ទាញ ល្បីពេញពិភពអ៊ិនធើណេត ។ តែអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា គេមានវ័យទើបតែ ៥ ឆ្នាំប៉ុណ្ណោះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

ទើបតែមានវ័យ ៥ ឆ្នាំ Alonso Mateo បានគូសបញ្ជាក់អោយដឹងថា ៖ គេពិតជាចូលចិត្តសម្លៀកបំពាក់បែបទាន់សម័យជាខ្លាំង ខណៈពេលដែលគេក៏ចូលចិត្ត តុបតែងខ្លួនបែបស៊ីវិល័យ ស្រស់សង្ហាដូចទៅនឹងឪពុករបស់គេ ។ យ៉ាងណាមិញ បើយោងតាមសម្តីស្រ្តីជាម្តាយ ឈ្មោះ Luisa Fernanda Espinosa មានមុខរបរជា រចនាម៉ូដសម្លៀកបំពាក់freelance មកពី រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក អោយដឹងថា ជាមួយនឹងការតុបតែងខ្លួនអោយគេ កាលពីកុមារភាពនោះ គេក៏បានចាប់ផ្តើមចូលចិត្តសិល្បៈនៃការតុបតែងខ្លួននេះរហូតមកដល់បច្ចុប្បន្នភាពនេះតែម្តង៕


ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ