ពីមួយថ្ងៃ ទៅមួយថ្ងៃ កំពូលតារាពិភពលោក កាន់តែចាប់អារម្មណ៍ក្នុងការលេងស្ទីលប្លែកៗ ដើម្បី​ទាក់ទាញការយកចិត្តទុកដាក់ពីសាធារណជន បើទោះជាពួកគេ គ្រាន់តែដើរកំសន្ដ។

/Miley Cirus បង្ហាញខ្លួនក្នុងឈុត matchy-matchy ដែលមានរូបក្រដាស់ប្រាក់យ៉ាងប្លែកភ្នែក។ មិនត្រឹម​តែប៉ុណ្ណោះ រង្វង់ទីពីររបស់នាង នៅតែត្រូវបានគេយកចិត្តទុកដាក់ ដោយសារតែភាពស្រឡូនរបស់វា។ Miley Cirus ប្រើប្រាស់ស្បែកជើងពីរពណ៌ ខ្មៅ.ស ដ៏ស្រស់ស្អាត ដែលជួយលើកកំពស់ និងជួយឱ្យការធ្វើដំណើរបានងាយស្រួលបំផុត។

/កំពូលតារាចម្រៀងស្រី Rihanna ពាក់អាវ middrift ពណ៌.ស រាងអាវទ្រនាប់ដ៏ប្លែក ជាស្នាដៃចៃ្នប្រឌិតរបស់ Balenciaga ស័ក្ដិសមជាមួយសំពត់ស្បែកពណ៌ខ្មៅ រួមនិងស្បែកជើងពណ៌ខ្មៅគួរជាទីចាប់អារម្មណ៍។

width=425ជាមួយនិងស្បែកជើងពណ៌ខ្មៅ ខ្ពស់ ដែល​មានលក្ខណៈមាំមួន និងសំពត់ពណ៌ខ្មៅដូចទៅនឹង Rihanna ប៉ុន្ដែ Lady Gaga បានបញ្ចេញភាពទាក់ទាញខ្លាំង ដោយប្រើប្រាស់អាវទ្រនាប់ពណ៌ខ្មៅ បង្ហាញខ្លួននៅទីសាធារណៈ។

/ចំណែក Selena Gomez ក៏មិនអន់នោះដែរ នាងពាក់ស្បែកជើងកីឡា ស្លៀកខោបែបកីឡា និងអាវ.ស crop-top រួមនិងអាវធំក្រៅពណ៌ខ្មៅ មើលទៅដូចជានារីចូលចិត្តការហាត់ប្រាណ។

/ស្រីស្អាត Anne Hathaway ពាក់អាវរឹបចម្រុះពណ៌ក្រហម និងក្រឡាខ្មៅ.ស រួមនិងខោវែងប្រផេះរាងទូលាយ មានផាសុខភាព។ ស្បែកជើងកីឡារបស់នាង ក៏ស័ក្ដិសមនឹងឈុតដែលនាងប្រើប្រាស់។

/Soyeon (T-ara) បន្ទាន់សម័យរបស់ខ្លួន ដោយខោអៀមស្ដើង និងមានលក្ខណៈទន់ភ្លន់បែបនារីភេទ។ ស្បែកជើងឈើកែងខ្ពស់ ពណ៌ស្កររបស់នាង ក៏ជួយលើកកំពស់បានមួយកម្រិត។

/រីឯ Hyomin (T-ara) វិញ ស្លៀកខោខ្លីស្ដើង រូបពងជីងចក់ចម្រុះពណ៌ និងអាវធំ denim oversized ប្លែកភ្នែក។

ដោយ ៖ តារាប្រភព ៖ K14