កាលពីខែមេសាឆ្នាំនេះ អ្នកលេងអ៊ីនធើរណែតនៅរុស្ស៊ី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង អំពីនារីស្រស់ស្អាត Valeria Lukyanova ដោយសារតែត្រូវបានគេយល់ច្រលំថា ជាតុក្ដា Barbie។
នារីវ័យ ១៩ឆ្នាំ នាង Anastasiya Shpagina​ មកពី Ukraine បានធ្វើអោយបណ្ដាញព័ត៌មាននៅរុស្ស៊ី មានការចាប់អារម្មណ៍ និងចុះផ្សាយជាបន្ដបន្ទាប់ នូវរូបភាព និងព័ត៌មានស្ដីពីរូបនាង ដោយសារតែកម្រងរូបថតប្រកបដោយភាពទាក់ទាញ និងចម្លែករបស់នាង។ Anastasiya Shpagina​ បានតុបតែងមុខមាត់ ដូចទៅនឹងតុក្ដាស្រស់ស្អាត ដែលមានភាពល្បីល្បាញ នោះគឺតុក្ដាជប៉ុន anime ។
Anastasiya Shpagina​ បានអោយដឹងថា នាងមានចំណូលចិត្ដតុបតែងមុខដូចទៅនឹងតុក្ដាanime របស់ជប៉ុន។ មិនតែប៉ុណ្ណោះ Anastasiya Shpagina​ ថែមទាំងមានបំណងចង់ធ្វើការវះកាត់កែផ្ទៃមុខ អោយដូចទៅនឹងតុក្ដារបស់ anime របស់ជប៉ុនទៀតផង៕
/
/
/
/
/
/
/
/
/
/
/
/
/