កាណាដា៖​ ការសម្ដែង ឬហ្វឹកហាត់លែងឧបករណ៍តន្ត្រី វាជារឿងមួយមានការលំបាកណាស់។​ បើសិនជាអ្នកហ្វឹកហាត់មានទេពកោសល្យនោះ គឺយ៉ាងហោចណាស់ក៏ត្រូវចំណាយពេលពី ២- ៣ ឆ្នាំដែរ។ ប៉ុន្ដែនៅប្រទេសកាណាដា ឯណោះវិញ ក្មេងត្រឹមអាយុ ៧ឆ្នាំសោះអាចវាយស្គតន្ដ្រីបានយ៉ាងល្អ ដែលក្លាយទៅជាលក្ខណៈអាជីពទៅហើយ។width=455Jaxon Smith មានវ័យ ៧​ ឆ្នាំ កើតក្នុងរដ្ឋ Calgary ប្រទេសកាណាដា។ បើតាមការអោយដឹងពី NBC បានអោយដឹងថា កុមារ Jaxon ត្រូវបានគេអញ្ជើញទៅកាន់ក្រុង New York សហរដ្ឋអាមេរិក កាលពីថ្មីៗនេះ។ ពោលគឺ ដើម្បីធ្វើការចូលរួមសម្ដែងវាយស្គតន្ដ្រី ដ៏ប៉ិនប្រសប់របស់ខ្លួន ក្នុងកម្មវិធី American Show ។ NBC បានបន្ដទៀតថា ពួកយើងអាចស្គាល់ Jaxon បាន​ គឺតាមរយៈគេហទំព័រ Tou Tube ខណៈដែលកុមារតែមានវត្តមានការប្រគុំតន្ដ្រីក្នុងកម្មវីធី Foo Fighters song ក្នុងស្រុកកំណើតរបស់គេ។ width=455

កុមារ Jaxon Smith បាននិយាយថា ខ្ងុំពិតជាសប្បាយចិត្តរីករាយយ៉ាងខ្លាំង ដែលបានកម្មវិធីនេះ អញ្ជើញខ្ងុំមកដល់ New York ។ Smith បានបន្ដថា ខ្ងុំហាក់បីដូចជាចូលចិត្តស្ដាប់តន្ដ្រីជាពិសេស គឺសម្លេងស្គតាំងពីខ្ងុំមានអាយុ ២​ ឆ្នាំម្លេះ។ ឪពុករបស់ Smith​ បាននិយាយថាគាត់បាននាំកូនគាត់ទៅសាលាភ្លេងមួយ តាំងពីគេមានអាយុ ៤ ឆ្នាំម្លេះ។ គេពិតជាមានទេពកោសល្យក្នុងការវាយស្គណាស់។​ ប៉ារបស់ Smith បានបញ្ចាក់ចុងក្រោយ។ ហើយនេះជាវីដេក្លីបដែលបង្ហាញពីការវាយស្គរបស់ Smith សូមចុចដើម្បីមើល៕

 

ដោយ៖ សារិនប្រភព៖ dailymail