/

ក្មេងស្រីសញ្ជាតិអូស្រ្តាលី អាយុ៥ឆ្នាំម្នាក់ រកប្រាក់បានចំនួន១០០,០០០អឺរ៉ូ   ពីការគូរគំនូរ ត្រូវបានគេស្គាល់ថា  ជាវិចិត្រករដ៏ប៉ិនប្រសប់ហើយក្មេងបំផុតលើពិភពលោក។ក្មេងស្រីតូច AelitaAndre ចាប់ផ្តើមគូរគំនូរតាំងពីនាងមានអាយុ២ឆ្នាំ ហើយគំនូររបស់នាងបានដាក់លក់នៅក្នុងប្រទេសអូស្រ្តាលី និង សហរដ្ឋអាមេរិច។     គំនូរដែលមានតំលៃទាបបំផុតរបស់នាង គឺតំលៃ៣,០០០អឺរ៉ូ ក្នុងគំនូរមួយផ្ទាំង      ហើយប្រាក់ដែលបានមកពីការលក់គំនូរ      គឺទុកក្នុងបេឡាមួយរបស់នាង។  ម្តាយរបស់នាង   Nikka និយាយថា   កូនស្រីរបស់គាត់មានការប៉ិនប្រសប់ក្នុងការគូរគំនូរ       ហើយគាត់បានបញ្ជូននាងទៅក្នុងសាលាវិចត្រសិល្បៈមួយ។  ការគូរគំនូររបស់នាងគឺ  នាងចំណាយពេលប្រហែលជា១ម៉ោងទៅ១ម៉ោងកន្លះ ហើយនាងដើរចេញទៅក្រៅ បន្ទាប់មកនាងត្រឡប់មកវិញដើម្បីបញ្ចប់ការងាររបស់នាង។

ដោយៈ  វណ្ណៈប្រភពៈ​ news.sky