ចម្លែកៗ ៖ ភាពភ្ញាក់ផ្អើលត្រូវបានបង្កើតឡើងមួយរំពេច ខណៈពេលដែលបុរសម្នាក់ បាន ងើបដឹងខ្លួនពីក្តារមឈូស រស់ឡើងវិញក្នុងពិធីបុណ្យសពរបស់ខ្លួន នេះបើយោងតាមការ ដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មានប្លែកបរទេស spy ដែលទើបតែបាន ចេញផ្សាយកាលពីថ្ងៃទី ១៦ ឧសភា កន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា ករណីដែលត្រូវបានគេសន្មត់ថា ជារឿងអព្ភូតហេតុដែលមិនគួរ អោយជឿនេះ បានកើតឡើងនៅឯប្រទេស Zimbabwe ហើយបើនិយាយពីបុរសវ័យ៣៤ ឆ្នាំ ដែលបានដឹងខ្លួនរស់ឡើងវិញនោះ មានឈ្មោះ Brighton Dama Zanthe ។ គាត់ត្រូវ បានក្រុមគ្រួសារធ្វើពិធីបុណ្យសព បន្ទាប់ពីក្រុមមនុស្សអះអាងថា គាត់បានស្លាប់ដោយ សារតែជម្ងឺរ៉ាំរ៉ៃរបស់គាត់បាត់ទៅហើយ Brighton Dama Zanthe from Zimbabwe had appeared to pass away after suffering from a long illness ។
ខាងលើនេះ គ្រាន់តែជារូបតំណាងតែប៉ុណ្ណោះ
ភ្លាមៗនោះ ក្រុមគ្រួសារនៃសព កាលដែលដឹងថា រឿងអព្ភូតហេតុពិតជាកើតមានឡើង មែននោះ ពួកគេក៏បាននាំលោក Brighton Dama Zanthe ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ក្នុងស្រុកមួយកន្លែង ។ ដោយឡែក បើយោងតាមសម្តី លោក Brighton បានអះអាង បន្ថែមអោយដឹងថា ៖ គាត់ពិតជាមិនចងចាំនូវអ្វី ដែលបានកើតឡើងអោយពិតប្រាកដ នោះទេ តែអ្វីដែលគាត់បានដឹង និង ចងចាំនោះគឺថា គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ និងរឿងមួយទៀត នោះគឺ មានមនុស្សម្នាជាច្រើនបានមកប្រមូលផ្តុំគ្នា ក្នុងការចូលរួមនៃពិធីបុណ្យសពរបស់ខ្ញុំ ក៏ប៉ុន្តែខ្ញុំបែរជាមានឧកាសក្នុងការរស់រានមានជីវិតសាជាថ្មីទៅវិញ ឥឡូវខ្ញុំមានអារម្មណ៍ធម្មតាហើយ What I can only confirm is that people gathered at my house to mourn but Iwas given another chance and I am alive. I feel okay now. ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ spy