ទោះបីជាទទួលបាន កំណត់ត្រាពិភពលោក ៤ ក៏ដោយ ក៏មិនទាន់ឆ្អែតឆ្អន់ដែរ ដោយថ្ងៃនេះខាងភ្នាក់ងារ Guinness Records របស់កូរ៉េបានប្រកាសថា PSY ទទួលបានកំណត់ត្រាពិភពលោក ថ្មីមួយទៀតហើយ ។កំណត់ត្រាពិភពលោកថ្មីនេះ គឹការរាំក្បាច់ជិះសេះ  Gangnam Style របស់ PSY ដែលបានរាំជាមួយនឹងប្រជាជន ដែលរស់នៅទីក្រុងសេអ៊ូល ១០ ម៉ឺននាក់នោះ ត្រូវបានភ្នាក់ងារកំណត់ត្រាពិភពលោករបស់កូរ៉េ ប្រកាសជាផ្លូវការថា បានចាត់ចូលជាកំណត់ត្រាពិភពលោកហើយ ។

/កំណត់ត្រានេះមានឈ្មោះថា​   Largest Gangnam Style dance  ការរាំក្បាច់ជិះសេះដែលធំជាងគេទូទាំងពិភពលោក ។ ខាងកំណត់ត្រារបស់កូរ៉េបាននិយាយថា ៖ យើងពិតជាស្ញប់ស្ញែងទៅនឹង ទឹកចិត្តតស៊ូប្រឹងប្រែង របស់ប្រជាជនទីក្រុងសេអ៊ូល ទាំង ១០ម៉ឺននាក់នោះខ្លាំងណាស់ ហើយវាក៏ជាមូលហេតុមួយ ដែលខាងកំណត់ត្រាពិភពលោក ទទួលស្គាល់ដាក់កំណត់ត្រានេះ ជាកំណត់ត្រាពិភពលោកជាផ្លូវការដែរ ៕

 

ដោយ ៖ លីលីប្រភព ៖ allkpop