ថ្ងៃនេះ ជាថ្ងៃប្រឡង ចូលមហាវិទ្យាល័យពេទ្យ ពេលចូលក្នុងបន្ទប់អ្នកគ្រូ បានសួរថា៖ប្អូនៗ តើប្អូនខ្លាចអ្វីជាងគេ ៖
-ខ្លាចម្ជុលចាក់ថ្នាំ-ខ្លាចវះកាត់-ខ្លាចខ្មោចអ្នកជំងឺ-ខ្លាចក្លិនស្អុយឆ្អាប
ពេលនោះ មានសិស្សម្នាក់ បានឆ្លើយភ្លាមថា៖- ចាស! អ្នកគ្រូ ចំណុចខាងលើទាំងប៉ុន្មាន ខ្ញុំមិនខ្លាចទេ!
អ្នកគ្រូ៖ បើមិនខ្លាច តើប្អូនខ្លាចអ្វីទៅ?សិស្ស៖ ចាស! រឿងដែលនាងខ្ញុំខ្លាចបំផុតនោះគឺ ឥឡូវនេះ ខ្ញុំខ្លាចប្រឡងធ្លាក់!
ដោយ៖ វណ្ណៈ