តារា ៖ បើយោងតាមប្រភពសារព័ត៌មានកំសាន្តបរទេស Marquee ដែលបានចេញផ្សាយនាពេលកន្លងទៅបានអោយដឹងថា តារាចម្រៀងស្រីស្បែកខ្មៅ នាង Nicki Minaj នឹងចូលរួមធ្វើជាគណៈកម្មការមួយរូប ក្នុងកម្មវិធីប្រលងចម្រៀងខ្នាតធំ The American Idol ។
Nicki Minaj នឹងអង្គុយលើកៅអីគណៈកម្មការជាមួយតារា Mariah Carey ដើម្បី ធ្វើការវាយតម្លៃទៅលើទេពកោសល្យរបស់បេក្ខភាពដែលចូលប្រកួតក្នុងកម្មវិធី American Idol បន្ទាប់ពីតារាចម្រៀងវ័យ ៤៣ ឆ្នាំ Jennifer Lopez នឹង Steven Tyler លាឈប់ពីតំណែងនៅឆ្នាំ ២០១២ នេះ

ប្រភពព័ត៌មានដដែលបានបញ្ជាក់បន្ថែមផងដែរថថា “នៅមានលិខិតស្នាមបន្តិចបន្តួចប៉ុណ្ណោះ ដែល Niki Minaj ត្រូវចុះហត្ថលេខា ប៉ុន្តែការពិត ១០០% គឺនាងនឹងធ្វើជាគណៈកម្មការក្នុងកម្មវិធីនេះ” ។ ប៉ុស្តិ៍ Fox ដែលធ្វើការចាក់បញ្ចាំងកម្មវិធី American Idol បានបដិសេធមិនធ្វើការអធិប្បាយចំពោះព័ត៌មាននេះឡើយបន្ទាប់ពីបណ្ដាញព័ត៌មាន Us បានទាក់ទង។

ចំណែកឯ គណៈកម្មការជើងចាស់ លោក Randy Jackson ក៏បានលាឈប់ពីតំណែងគណៈកម្មការ American Idol នេះដែរ ដោយលោកបានចាប់យកតំណែងជាអ្នកណែនាំបេក្ខភាពប្រលងជំនួសវិញ
បច្ចុប្បន្ន កម្មវិធីប្រលងចម្រៀងខ្នាតធំរបស់ Fox មួយនេះកំពុងស្វះស្វែងរកគណៈកម្មការ ជាតារាចម្រៀងឡាទីន និងតារាចម្រៀងចង្វាក់ country ដើម្បីមកជួយ Nicki Minaj និង Mariah Careyបន្ថែមទៀត៕
ដោយ ៖ រិទ្ធីប្រភព ៖ marquee