ហុងកុង  ៖  ដោយយោងតាមទីភ្នាក់ងារសារព័ត៌មានបរទេស  CNN ដែលទើបតែបានចេញអត្ថបទរបស់ខ្លួន កាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា នៅឯទីក្រុងហុងកុងឯណោះវិញ ត្រូវបានរកអោយឃើញថា មានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលកូនទាយក្ស ពណ៌លឿង ផុសត្រដែតខ្លួនឡើងនាកណ្តាលក្រុង ដោយបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

width=443

គួរបញ្ជាក់ផងដែរថា  កូនទាជ័រសិប្បនិម្មិតដ៏ធំមួយនេះ​  គឺជាសមិទ្ធផលស្នាដៃសិល្បៈរបស់វិចិត្រករជនជាតិហូឡង់  លោក Florentijn Hofman ។  យ៉ាងណាមិញ បើយោងតាមប្រភពសារព័ត៌មានដដែលនេះ  ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា  កូនទាជ័រយក្សដ៏ធំមួយនេះ ក៏បានធ្វើដំណើរទេសចរណ៍របស់ខ្លួន  តាមទីក្រុងធំៗនៅលើពិភពលោកជាច្រើនមកហើយ    ដែលនៅក្នុងនោះរួមមានដូចជា ៖  Osaka, Sydney, Sao Paolo និង Amster-dam ជាដើម។ ដោយឡែក វានឹងសំកាំងខ្លួនអួតដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិរហូតដល់ថ្ងៃទី៩ ខែ មិថុនា  ដោយមានមូលដ្ឋាននៅលើកំពង់ផែ Victoria ក្នុងទីក្រុងហុងកុង ៕

width=444

width=444

width=443

ដោយ ៖ ពិសីប្រភព ៖ cnn