មិនគួរអោយជឿ ៖ គ្រោងឆ្អឹងជើង ដ៏ធំចម្លែកមួយ ត្រូវបានរកឃើញនៅក្នុងព្រៃ Lakeville មានទីតាំងនៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក បានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈអ្នកជំនាញអះអាងថា វាមិនមានជាគ្រោងឆ្អឹងជើងមនុស្សនោះទេ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបរទេសsingaporeseen ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ ។

គួរបញ្ជាក់ផងដែរថា មូលហេតុនៃ ការរកឃើញគ្រោងឆ្អឹងជើង ដ៏ធំចម្លែកមួយ គឺបណ្តាលមកពីក្មេងបុ្រសតូចវ័យ ២ ឆ្នាំម្នាក់ បានដើរទៅជំពុបជើងដួល ទាក់នឹងគ្រោងឆ្អឹងជើង ដ៏ធំចម្លែកមួយនោះ។ ដោយឡែក ក៏មានការបញ្ជាក់អះអាងពីសំណាក់ក្រុមមន្រ្តីប៉ូលីស លោក Frank Alvilhiera ផងដែរថា គ្រោងឆ្អឹងជើង ដ៏ធំចម្លែកមួយនេះ មិនមែនជាគ្រោងឆ្អឹងជើង របស់មនុស្សនោះទេ តែវាទំនងជាគ្រោងឆ្អឹងជើងរបស់សត្វខ្លាឃ្មុំ។
តែទោះជាយ៉ាងណា ក៏ដោយ ការអះអាងនេះ គ្រាន់តែជាការប៉ាន់ស្មាន ជាជំហានដំបូងតែប៉ុណ្ណោះយ៉ាងណាៗ ការពិតត្រូវស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ ពិសីប្រភព ៖ singaporeseen