កំពូលតារាចម្រៀង Pop វ័យក្មេងអាមេរិក Justin Bieber ទើបនឹងបានចូលរួមក្នុងកម្មវិធីរបស់Ellen កាលពីពេលថ្មីៗនេះ ហើយគេបានបង្ហាញស្នាមសាក់ថ្មីរបស់គេ។តារាចម្រៀងរូបនេះគឺត្រូវបានគេស្គាល់ថាជាតារាចម្រៀងមួយរូបដែលចូលចិត្តសាក់រូបខុសប្លែកពីគេដ៏ទៃខណៈដែលគ្រប់គ្នាគេមានស្នាមសាក់ដែលយកចេញពីរូបភាពក្នុងរឿងគម្ពីរបស់សាសនា ឬរូបភាព ឬអក្សរដែលគួរឱ្យទាក់ទាញនោះ Justin បែរជាចូលចិត្តការសាក់រូបបែបរូបតុក្កតា និងរាល់រូបដែលកូនក្មេងចូលចិត្តទៅវិញ។ស្នាមសាក់ដំបូងរបស់គេនោះគឺរូបម្កុដមួយដែលនៅលើទ្រូងខាងឆ្វេងរបស់គេ ដែលមានទំហំ២ មេដៃ ហើយជាបន្តបន្ទាប់គេឃើញមានស្នាមសាក់រូបតុក្កតាខ្លាឃ្មុំ ហើយចុងក្រោយបំផុតនេះគឺគេបានសាក់រូបទីទុយមួយនៅដៃខាងឆ្វេងរបស់គេហើយបានបង្ហាញវានៅក្នុងកម្មវិធីEllen DeGeneres៕

/

 

ដោយ៖ ផានិតប្រភពពី៖ K14