ជប៉ុន៖ តាមការអោយដឹងពីសារពត៌មាន FNN News បានផ្សាយកាលពីថ្មីៗ កន្លងទៅនេះ ថាបុរសដែលជាជនសង្ស័យម្នាក់ ត្រូវបានតុលាការក្រុង Hino នៃទីក្រុង Tokyo ឃាត់ខ្លួនខណៈបុរសរូបនេះ បានធើ្វរឿងប្លែកៗ ពោលគឺគេបានចូលទៅក្នុង Apartment របស់នារីម្នាក់ ហើយបានយកកូនកាំបិតទៅគម្រាម រូចអោយនាងប្រគល់ខោទ្រនាប់របស់នាង ទៅអោយខ្លួន។

ប្រភពខាងលើបានបន្ដថា តុលាការក្រុង Hino បានឃាត់ខ្លួនបុរសម្នាក់ដែល មានឈ្មោះថា Shouchiro Inenaga មានវ័យ ៣២​ឆ្នាំ តាំងពីថ្ងៃ​ទី ២៣ តុលា​ ស្របពេលដែលជនរងគ្រោះ បានចោទប្រកាន់ថា លោកមានបំណងធ្វើឃាត និងទង្វើអសីលធម៌មកលើរូបនាង។

width=451លោក Inenagaទោះបីជាលោក Inenaga បានបដិសេធន៍ និងរុញច្រាន នូវការចោទប្រកាន់នេះក៏ដោយក៏មានសាក្សីជាច្រើននាក់ ដែលបានឃើញ និងចាប់លោក Inenaga ពីកន្លែងស្នាក់នៅរបស់ជនរងគ្រោះផងដែរ ហើយព្រមទាំងបានចោទថា លោក Ineaga ពិតជាបានធើ្វទង្វើនេះមែន។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ចំណាត់ការរបស់លោកចៅក្រមនៃតុលការក្រុង Hino ទៅលើលោក Inenaga យ៉ាងណានោះ នៅមិនទាន់មានប្រភពណា បានបញ្ចាក់នោះទេ៕

ដោយ៖ នារីប្រភព៖ rocketnews24