តារាបរទេស ៖ យោងតាមប្រភពសារព័ត៌មានកំសាន្ត Dialymail ដែលបានចេញផ្សាយកាលពីម្សិលមិញនេះបានអោយដឹងថា នាង Katherine Jenkins បានធ្វើអោយអ្នកកាសែតតាមប្រមាញ់រូបនាងគ្រប់បុស្តិ៍ ស្របពេលដែលនាងស៊ិចស៊ីជាមួយនឹងរ៉ូបពណ៌ខ្មៅ ខណៈពេលដែលនាងចូលរួមកម្មវិធីប្រគល់ពានរង្វាន់ GQ Men Of The Year Awards ។

គួររំឮកផងដែរថា កម្មវិធីប្រគល់ពានរង្វាន់តារាប្រចាំឆ្នាំមួយនេះ ត្រូវបានគេប្រារព្ធធ្វើឡើង កាលពីថ្មីៗនេះ ពោលគឺ ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១២ នៅឯ The Royal Opera House នាទីក្រុងឡុងដ៍ ។លើសពីនេះទៅទៀត បើតាមរបាយការណ៍ដដែល ក៏បានបន្ថែមផងដែរថា កម្មវិធីប្រគល់ពានរង្វាន់ដ៏អធឹកអធមមួយនេះ ក៏មានសិល្បៈករ សិល្បៈការិនីមួយចំនួនផ្សេងទៀតចូលរួមផងដែរ។
ទន្ទឹមនឹងការចូលរួមរបស់សិល្បៈករ សិល្បៈការិនីក្នុងកម្មវិធីប្រគល់ពានរង្វាន់តារាប្រចាំឆ្នាំនេះរួចមក សារព័ត៌មាន Dailymail ក៏បានចេញផ្សាយនូវបណ្តារូបតារាមួយចំនួនដែលទទួលបានពានរង្វាន់ ក៏ដូចជាចេញផ្សាយនូវតារាងអ្នកដែលទទួលបាននូវពានរង្វាន់ផងដែរ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើតារារូបណាខ្លះ ជាប់នៅក្នុងតារាងប្រគល់ពានរង្វាន់ GQ Men Of The Year Awards នាឆ្នាំនេះ ដូច្នេះ សូមធ្វើការតាមដានទស្សនានូវបណ្តារូបមួយចំនួនដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះបន្តិចទៅ ៖



ដោយ ៖ ពិសីប្រភព ៖ Dailymail