កាលពីប៉ុន្មានថ្ងៃមុននេះ ស្រីស្អាត Paris Hilton បានធ្វើអោយអ្នកលេងអ៊ីនធើរណែត ត្រូវយកចិត្តទុកដាក់ បន្ទាប់ពីនាងបានបង្ហោះរូបថតរបស់ខ្លួនជាមួយនឹងបុរសជនជាតិកូរ៉េខាងត្បូង នៅលើទំព័រ Twiter។

ការដែល កំពូលតារា និងជាស្រីស្អាត នាង Paris Hilton កៀកកើយជាមួយប្រុសសង្ហារ មិនមែនជារឿងចម្លែកនោះទេ ប៉ុន្ដែលើកនេះ បុរសដែលនៅក្បែរនាង គឺជាតារាចម្រៀងកូរ៉េខាងត្បូង។ គេបានដឹងថា Kim Jang Hoon បានស្គាល់គ្នានឹង Paris Hilton នៅពេលពួកគេសហការណ៍គ្នា ក្នុង MV ថ្មីរបស់ Jang Hoon។

ទំនាក់ទំនងជាមិត្តភ័ក្ដរបស់ពួកគេ ហាក់ដូចដំណើរការបានល្អ ទើបថ្មីៗនេះ Paris Hilton បាន បង្ហោះការសរសើរជួនដល់ តារាចម្រៀងប្រុស Kim Jang Hoon។ នាងសរសេរថា ៖ ពិតជា ចូលចិត្តរូបថតនេះ របស់ខ្ញុំ និង Kim Jang Hoon។ គេពិតជាបុរសចិត្តល្អ និងកំប្លែង។ ខ្ញុំមានពេលដ៏ល្អក្នុងការថតជាមួយបុរសនេះ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14