ភ្នំពេញៈ ជាធម្មតាឲ្យតែស្រីស្អាត កញ្ញា ពេជ្រ សោភា ចេញទៅសម្តែង នៅក្រៅប្រទេស ម្តងៗនាងតែងតែរំលេចការ សោកសៅការនឹករលឹកផ្ទះសម្បែង ក្រុមគ្រួសារស្ទើរគ្រប់ពេល ឲ្យតែនាងឡើងយន្តហោះបោះពួយ ទៅសម្តែងនៅក្រៅប្រទេសម្តងៗ។ ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀងរូបនេះ បានសរសេរបង្ហោះពាក្យសម្តីនឹករលឹកម្តាយ ក្រុមគ្រួសាររហូតទប់ទឹកភ្នែក មិនចង់ជាប់ដល់ថ្នាក់ចង់វិល មកជួបជុំជាមួយគ្រួសារវិញក្នុងពេលឆាប់ៗ ។

តារាចម្រៀងល្បីឈ្មោះគួរសម ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ពេជ្រ សោភា បានបង្ហោះពាក្យសម្តីស្តែង ឲ្យឃើញពីទឹកចិត្តនាង ចំពោះម្តាយនិងក្រុមគ្រួសារ ខណៈដែលនាងកំពុងតែរស់នៅសម្តែង លើទឹកដីសម្បូរដុល្លារ ។ ដោយនៅលើ Facebook នាងបានសរសេរជាភាសាខ្មែរថា “ នឹកពុក នឹកម៉ែ នឹកបងប្អូនប្រុស ក្នុងចិត្តតែងតែបារម្មណ៏គ្រប់ពេលព្រោះពេលនេះកូនស្រីឆ្ងាយ ពួកយើងមិនដែលបែកគ្នាយូដូចនេះទេ យ៉ាងច្រើនមួយខែ ចង់តេទៅតែខ្លាចរំខានម៉ែសំរាក ព្រោះពេលនេះយប់ហើយនឹកណាស់កុំយំ ពេជ្រ សោភា ត្រូវប្រាប់ខ្លួនឯងថាតស៊ូដើម្បីគ្រួសារ ” ។

កន្លងមកមានតារាប្រុសស្រីជាច្រើនដួង មានឱកាសបានចេញទៅសម្តែង នៅក្រៅប្រទេសរយៈឭពេល ១ខែរហូតដល់៣ខែ តាមការអញ្ជើញរបស់ Sponsor នីមួយៗ ប៉ុន្តែគេមិនសូវដែលឃើញ តារាប្រុសស្រីទាំងអស់នោះ បង្ហាញពីការនឹករលឹក ក្រុមគ្រួសារស្ទើរគ្រប់ដង្ហើមដូច កញ្ញា ពេជ្រ សោភា ទេ ព្រោះតែ ពួកគេមានការមមាញឹកជាមួយ ការសម្តែងឆ្លងពីរដ្ឋមួយចូលរដ្ឋមួយ គ្មានពេលសម្រាកទេ មានពេលខ្លីណាស់ ដែលពួកគេទាក់ទងមកក្រុមគ្រួសារ ប្រាប់ពីសុខទុកនៅឆ្ងាយពីគ្រួសារនោះ ។

ដោយឡែកតារាចម្រៀងថ្គាមខ្លា កញ្ញា ពេជ្រ សោភា តែងតែរំលឹកបង្ហោះពាក្យសម្តី ឃ្លីបវីដេអូ ជូនអ្នកមានគុណ ដោយមានការរៀបរាប់ពីទឹក ស្រលាញ់ម្តាយ និងគ្រួសារការនឹករលឹក ចង់ជួបមុខម្តាយចង់នៅជិតម្តាយជាដើម ឲ្យតែនាងមានឱកាសបាន ចេញទៅសម្តែងនៅក្រៅប្រទេសម្តងៗ គេសង្កេតឃើញនាងតែងឆ្លៀតយកពេល ទំនេរទុកសម្រាប់ក្រុមគ្រួសារ ទោះបីជានាងនៅឆ្ងាយឆ្លងទ្វីបឆ្លងប្រទេសក៏ដោយ ៕

Looking

Looking

Looking

អាន៖ មិនទាន់បានមួយសប្តាហ៍ស្រួលបួលផង iPhone 5S Gold ស្រកថ្លៃជិត ៥០០ ដុល្លារអាន៖ Justin Bieber ត្រូវពិធីករដោះខ្សែក្រវ៉ាត់វាយ នៅក្នុងកម្មវិធីផ្ទាល់តែម្តង (មានវីដេអូ)

អាន៖ Selena Gomez ឡើងឆាកអត់ស្លៀកខោក្នុង ធ្វើឲ្យអ្នកគាំទ្រចងចាំមិនភ្លេចអាន៖ Facebook អនុញ្ញាតឲ្យអ្នកប្រើប្រាស់​ អាចធ្វើការកែសម្រួលកំហុស ក្នុងការសរសេរ ដែលបានបង្ហោះរួច បានហើយ (Edit Status)

ព័ត៌មានកំសាន្ត ស្តីពីតារាៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល