សេអ៊ូល ៖ នាពេលថ្មីៗនេះ ម្ចាស់ពានរង្វាន់បវរកញ្ញាកូរ៉េ ឆ្នាំ 2012 គឺនាង Kim Yu-mi បានសារភាពតាមរយៈការផ្សាយផ្ទាល់ នៅលើកញ្ជក់ទូរទស្សន៍របស់កូរ៉េ កាលពីថ្ងៃពុធ អោយបានដឹងថា មុនពេលដែលនាងបានក្លាយជាម្ចាស់ជ័យលាភីបរវកូរ៉េឆ្នាំ 2012 នេះ នាងគឹធ្លាប់ស្ថិតនៅក្រោមមុខកាំបិត ពោល គឺនាងធ្លាប់បានធ្វើការវះកាត់កែសម្ជស្ស ។

នាងបានសារភាពបែបនេះ បន្ទាប់ពីរូបថតរបស់នាងកាលពីរៀននៅវិទ្យាល័យ ត្រូវបានផ្សព្វផ្សាយពាសពេញពិភពអ៊ិនធើណែត ។ គួរបញ្ជាក់ផងដែរថា រូបថតដែលលេចចេញនៅក្នុងប្រព័ន្ធអ៊ិនធើណែត គឺវាខុសប្លែកពីបវរកញ្ញាគ្រងម្កុដកូរ៉េឆ្នាំ 2012 នេះទាំងស្រុង ដែលនាងនៅពេលនេះពិតជាស្អាតមែនទែន ដោយខុលប្លែក កាលពីនៅរៀនវិទ្យាល័យ គឺនាង Kim កាលនោះមានភ្នែករាងតូចៗ និង ទម្រង់មុខមិនសូវស្អាតនោះទេ។

លើសពីនេះទៅទៀត នាង Kim ក៏បាននិយាយបញ្ជាក់ក្រោយពីរូបថតដើមរបស់នាងត្រូវបានលាតត្រដាង ដោយនាងបាននិយាយថា ៖ នាងពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលមែនទែន នៅពេលដែលបានកើតឡើងរឿងនេះ។

គួររំឮកផងដែរថា បច្ចុប្បន្ននិស្សិតសកលវិទ្យាល័យ វ័យ 21 ឆ្នាំ រូបនេះបានជាប់ចំណាត់ថ្នាក់ជា បវរកញ្ញារបស់ប្រទេសកូរ៉េខាងត្បូងប្រចាំឆ្នាំ 2012 ហើយនាងបាននិយាយបញ្ជាក់បន្ថែមផងដែរថា ៖ ប្រាកដណាស់ថា គឺមានមនុស្ស ក៏ដូចជាបណ្តាប្រិយមិត្តមួយចំនួន នឹង មានការខកចិត្ត បន្ទាប់ពីបានដឹងថា នាងធ្លាប់បានធ្វើការវះកាត់កែសម្ជស្ស ក៏ប៉ុន្តែ នាងមិនដែលបានគិតថា នឹងលាក់ការពិតរហូតនោះទេ៕
ដោយ ៖ ពិសីប្រភព ៖ channelnewsasia