ប្លែកៗ ៖ បើតាមការដកស្រង់ព័ត៌មាន​ ដែលបានចេញផ្សាយដោយគហេទំព័របរទេស ស្កាយកាលពីពេលកន្លងទៅនេះ  បានបញ្ជាក់អោយដឹងថា​  ពីងពាងយក្សប្រភេទថ្មី មានទំហំធំប៉ុនមុខមនុស្ស មិនទាន់បញ្ជាក់អត្តសញ្ញាណច្បាស់ ត្រូវបានរកឃើញនៅលើទឹកដីអាស៊ីអាគ្នេយ៍ពោលគឺ    រកឃើញនៅឯប្រទេស  ស្រីលង្កា  ខណៈពេលអ្នកវិទ្យាសាស្រ្ត កំណត់ឈ្មោះវាថាTarantula ។

លើសពីនេះទៅទៀត  ប្រភពសារព័ត៌មានដដែលបន្ថែមថា  Tarantula គឺជាប្រភេទសត្វពីងពាងយក្សដែលទើបតែបានរកឃើញ  ហើយវាមិនត្រឹមតែមានទំហំខ្លួនធំប៉ុណ្ណោះទេ  តែវាក៏មានពិសខ្លាំងបំផុតផងដែរ បើធៀបទៅនឹងពពួកសត្វពពីងផ្សេងៗទៀត។

width=447

គួររំឭកផងដែរថា  Tarantula  ត្រូវបានអ្នកវិទ្យាសាស្រ្តបញ្ជាក់បន្ថែមថា  ​វាគឺជាពូជសត្វពីងពាងដ៏កម្រមួយប្រភេទ   ដែលចូលចិត្តរស់នៅតាមដើមឈើធំៗ    ហើយវាគឺជាប្រភេទសត្វពីងពាង ដែលមានចលនាលឿន និងពិសខ្លាំងបំផុតក្នុងលោក៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ