រូបថតមួយសន្លឹកដែលទើបត្រូវបានបង្ហោះមុននេះ ៣ថ្ងៃ ប៉ុន្ដែបានទាក់ទាញការយកចិត្តទុកដាក់ជាខ្លាំង ពីសមាជិករបស់ Reddit ក៏ដូចជាគេហទំព័រសង្គមដទៃទៀត។
រឿងព្រលឹងខ្មោច បង្ហាញខ្លួននៅលើរបស់អ្វីមួយ មិនមែនជាបាតុភូតផ្លូវអារម្មណ៍ដែលថ្មីថ្មោងនោះទេ។ ករណីស្រដៀងគ្នានេះជាច្រើន ត្រូវបានគេកត់សម្គាល់ ក្នុងរយៈពេលច្រើនឆ្នាំមកនេះ។ ដោយសារតែបច្ចេកវិទ្យាជឿនលឿនដូចសព្វថ្ងៃ ការថតយកបាននូវរូបភាពចម្លែកៗ និងគួរឱ្យព្រឺក្បាលបែបនេះ ត្រូវបានគេធ្វើឡើងដោយមិនមានការលំបាកដូចមុន ឧទាហរណ៍ដូចករណី រូបថត “ព្រាយក្រឡាភ្លើង” ដែលត្រូវគេបង្ហោះនៅលើបណ្ដាញសង្គម Reddit ។
កាលពី ៣ថ្ងៃកន្លងទៅ អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ឈ្មោះ dannycolby បានបង្ហោះរូបថត “ព្រាយក្រឡាភ្លើង” មួយ ដ៏គួរឱ្យខ្លាច ដោយនៅក្នុងរូបថតនោះ មានរូបភាពមុខមនុស្សដ៏ចម្លែកមួយ។ Dannycolby បានឱ្យដឹងថា រូបថតមួយនេះ ត្រូវបានថតកាលពីខ្លួនចូលរួមពិធីជប់លៀងខួបកំណើតរបស់មិត្តម្នាក់។ កាលណោះ ពួកគេបាននាំគ្នាដុតភ្លើងដើម្បីអបអរ និងដើម្បីបង្កើនការសប្បាយរីករាយ។ Dannycolby ពេលនោះក៏បានយកទូរស័ព្ទ Iphone របស់ខ្លួន ចេញមកថតរូបភាពនានានៃពិធីជប់លៀង ដើម្បីទុកជាអនុស្សាវរិយ។ ប៉ុន្ដែ វាពិតជាគួរឱ្យខ្លាចខ្លាំងណាស់ នៅពេលបើកមើលរូបដែលបានថត ឡើងវិញ ព្រោះនៅក្នុងរូបថតនោះ គេឃើញមានរូបមុខមនុស្សភ្លើងមួយ ស្ថិតនៅក្នុងភ្នក់ភ្លើងដែលកំពុងឆេះ។ ជាងនេះ ប្រសិនគេស្រមៃតែបន្ដិច គេក៏នឹងឃើញមានគ្រោងឆ្អឹង និងហាក់ដូចមានជើងមនុស្សកំពុងតែរត់គេចពីអណ្ដាតភ្លើង ដែលនៅក្នុងភ្នក់ភ្លើងនោះទៀតផង។បន្ទាប់ពីបានបង្ហោះរូបថតនេះ dannycolby ទទួលបានការសរសេរឆ្លើយឆ្លងជាច្រើនពីអ្នកលេងអ៊ីនធើរណិត។ ទន្ទឹមនឹងយោបល់ដែលថា វាគ្រាន់តែជាផ្នែកមួយនៃបាតុភូតផ្លូវចិត្តដ៏អាថ៌កំបាំង ក៏មានអ្នកខ្លះមិនយល់ស្រប។ មនុស្សមួយចំនួន និយាយថា រូបថតនេះ អាចត្រូវបានគេកែច្នៃដោយកម្មវិធីកាត់តរូបភាព។ ចំណែក dannycolby ដែលជាម្ចាស់រូបថតនេះ បាននិយាយថា ខ្លួនមិនប្រាកដថា វាជា ព្រលឹងរបស់ព្រាយក្រឡាភ្លើង ឬយ៉ាងណានោះទេ ប៉ុន្ដែបានអះអាងថា ខ្លួនមិនបានប្រើប្រាស់កម្មវិធីអ្វីមួយដើម្បីកែច្នៃរូបភាពនេះនោះដែរ។ការពិតនៃបាតុភូតទាំងឡាយដែលត្រូវបានកត់សម្គល់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ មិនមានភ័ស្ដុតាងពិតប្រាកដណាមួយដែលអាចអះអាងថា មានព្រលឹងខ្មោច ហើយគេក៏មិនទាន់មានអ្វី ជាអំណាស់សំអាងដើម្បីបដិសេធរូបថតនេះដែរ។ ដូច្នេះ ជំនឿស្ដីអំពី ព្រាយក្រឡាភ្លើង ឬមួយអារក្សភ្លើង ឬមួយខោចជាដើម ក៏នៅតែជាអាថ៌កំបាំងមួយដែលមិនទាន់ត្រូវបានរកឃើញការពិតរហូតមកដល់បច្ចុប្បនន្ន។
ដោយ ៖ តារា ប្រភព ៖ reddit/k14