កូឡាឡាំពួរ ៖ យោងតាមគេហទំព័រសារព័ត៌មានបរទេស Asiaone.com បានចេញផ្សាយនាពេលកន្លងទៅអោយដឹងថា  តារាចម្រៀងស្រីល្បី គឺនាង Jennifer Lopez  នឹងមកសំដែង Concert ជាលើកដំបូងនៅក្នុងទីក្រុងកូឡាឡាំពួរ ដែលជាបេះដូងនៃប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ផងដែរថា  Jennifer Lopez នឹងសម្តែងនៅក្នុងការប្រគំតន្រ្តីនៅក្នុងប្រទេសនេះ  ពោលគឺនៅថ្ងៃទី ២ ធ្នូ នៅឯពហុកីឡាដ្ឋាន Merdeka នា​វេលាម៉ោង ៨ យប់ (ម៉ោងក្នុងស្រុកប្រទេសម៉ាឡេស៊ី)។

width=496

លើសពីនេះទៅទៀត បើនិយាយពីការមកដល់របស់ Jennifer Lopez បណ្តាប្រិយមិត្តដែលស្នេហាវិស័យចម្រៀង  បា្រកដជាធ្លាប់បានស្តាប់បទចម្រៀងរបស់នាង  ដែលទទួលបានការពេញនិយមទូទាំងសកលលោក ដែលនៅក្នុងនោះរួមមាន បទ Dance On The Floor ជាដើម។

គួររំឮកផងដែរថា  Jennifer  Lopez  ក៏ធ្លាប់បានធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រលងប្រជែង  The American  Idol  ផងដែរ ខណៈពេលដែលរបាយការណ៍   ដែលបានផ្តល់ដោយគេហទំព័រសារព័ត៌មានមួយនេះ បញ្ជាក់បន្ថែមថា នាងពិតជាទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងក្នុងសង្គមសិល្បៈ ពោលគឺ នាងបានចេញផ្សាយនូវអាល់ប៊ុមបទចម្រៀងលើសពី ៥ ទៅទៀត ដោយបានលក់ទូទាំងសកលលោកបានដល់ទៅ ៧០ លានដុំឯណោះ នឹងបានរកប្រាក់ចំណូលបានដល់ទៅ ១៥០ លានដុល្លារផងដែរ។

កាលណានិយាយដល់នាង Jennifer Lopez លោកអ្នកប្រាកដជានឹកឃើញនូវ MV របស់នាងដែលទទួលបានការពេញនិយមទូទាំងសកលលោក​   ដូច្នេះ    ដើម្បីរំឮកអនុស្សាវរីយិ៍នាពេលកន្លងទៅ សូមរីករាយទស្សនានូវវីដេអូបទចម្រៀងនេះសាជាថ្មីម្តងទៀតទៅមើល៕

ដោយ ៖ ពិសីប្រភព ៖ asiaone