សាស្ដ្រាចារ្យ Vingerhoets ដែលជាចិត្តវិទូ និងជាអ្នកស្រាវជ្រាវកំពូលមួយរូប ស្ដីអំពីការយំ មកពី សកលវិទ្យាល័យ Tilburg  ប្រទេសហូឡង់ បានរកឃើញ មូលហេតុដែលនាំឱ្យស្ដ្រីយំច្រើនជាងបុរស។

width=418

 ប៉ុន្ដែ បុរស និងស្ដ្រី ហាក់ដូចជាយំដូចតែគ្នា នៅក្នុងព្រឹត្តិការណ៍ធំៗក្នុងជីវិត ដូចជាត្រូវបាត់បង់សាច់ញាតិជាដើម។

ការស្រាវជ្រាវក៏បានរកឃើញថា បុរសតែងយំ នៅពេលមានព្រឹត្តិការណ៍ដែលមានលក្ខណៈវិជ្ជមាន ចំណែកស្ដ្រី តែងយំនៅពេលពួកគេប្រឈមនឹងបញ្ហាអវិជ្ជមានក្នុងជីវិត។ប្រការខាងលើនេះ ត្រូវបានគេយល់ឃើញថា  ដោយសារភាពខុសគ្នានៃកត្ដាជម្រុញ ពីក្នុងរាងកាយ។ សាស្ដ្រាចារ្យ Vingerhoets ឱ្យដឹងថា ៖ “បណ្ដាអ័រម៉ូននៃស្ដ្រីកំពុងយំ គឺជា prolactin (អ័រម៉ូន ជម្រុញឱ្យមានទឹកដោះ)។ កម្រិតនៃការកើនឡើងរបស់អ័រម៉ូននេះ គឺនៅមុនពេលយំ”។ អ្នកជំនាញ ការមួយចំនួនយល់ថា វាបង្កើននូវមនោសញ្ចេតនាដូចគ្នា ក្នុងការយល់ឃើញដ៏អស្ចារ្យ។

ការស្រាវជ្រាវក៏បានរកឃើញថា prolactin កើនឡើងក្នុងពេលមានផ្ទៃពោះ និងនៅតែមានកម្រិត ខ្ពស់បន្ទាប់ពីឆ្លងទន្លេបានប៉ុន្មានសប្ដាហ៍។ ប្រការនេះ បកស្រាយបាននូវមូលហេតុ ដែលអ្នកមាន ផ្ទៃពោះងាយនឹងមួរមៅ ឆាប់ខឹង ហើយមានអ្នកខ្លះ បានយំច្រើនដងក្នុងពេលមានផ្ទៃពោះ។ ប៉ុន្ដែ មានអ្នកខ្លះយល់ថា ជាតិ prolactin ក៏អាចបង្កើនអារម្មណ៍ឯកោសម្រាប់អ្នកដែលយំផងដែរ។នៅពេលនិយាយដល់បុរស សាស្ដ្រាចារ្យ Vingerhoets បកស្រាយថា អ័រម៉ូនអាចនឹងកាត់បន្ថយ ទឹកភ្នែករបស់ពួកគេ។ ការស្រាវជ្រាវថ្មីៗនេះ បានបញ្ជាក់ថា អ័រម៉ូនបុរស testosterone ពិត ជាអាច គ្រប់គ្រងទឹកភ្នែកបាន ហើយនេះគឺជាមូលហេតុដែលនាំឱ្យបុរស យំតិចជាងស្ដ្រី។ ប៉ុន្ដែ កម្រិតនៃអ័រម៉ូន testosterone ថយចុះទៅតាមអាយុកាលរបស់បុរស។

ក្រុមអ្នកស្រាវជ្រាវបានកត់សម្គល់ឃើញប្រការនេះ នៅពេលពិនិត្យឃើញថា បុរសមួយចំនួនធំ យំជាញឹកញាប់ នៅពេលពួកគេពេញវ័យ និងចូលដល់វ័យចំណាស់។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

យុគសម័យ Ice Age ថ្មី ​កំពុងមក​ដល់ ដោយ​​ព្រះ​អាទិត្យ​ អន់​ថយ​កម្លាំង?

វិធីសង្រ្គោះជីវិតខ្លួនឯង ពេលកប៉ាល់ ឬ​ទូកលិច

ណាត់ជួបមិត្តប្រុសដំបូង មិនគួរស្លៀកពាក់ បែបណា?

ប្រែសម្រួលដោយ ៖ តារាប្រភព ៖  KH