នេះគឺជាសកម្មភាព មួយចំនួន ដែលមនុស្សប្រុស មិនគួរធ្វើទៅលើមនុស្សស្រី ឬ មនុស្សដែលខ្លួនស្រលាញ់ ដែលបណ្តាលនាង អន់ចិត្ត មិនសប្បាយចិត្ត ឬ ខឹង។

១/ យកសក់ ផ្ទៃមុខ រូបរាង ឬក៏សម្លៀកបំពាក់របស់នាង មកបង្អាប់លេងសើច ដាច់ខាតកុំធ្វើបែបនេះឲ្យសោះ។
២/ កុំបញ្ឈឺចិត្តនាង ក្នុងករណីមួយចង់លេងសើច ទោះបីជាការនិយាយបញ្ឈឺចិត្ត ជាភាសាដទៃក៏ដោយក៏កុំធ្វើដែរ។
៣/ កុំញ៉ែនារីដទៃៈ ការចែចង់នារីដទៃ មិនត្រឹមតែធ្វើឲ្យនាងលេងត្រូវការយើងទៀតនោះទេ ថែមទាំងខឹងយើងផងដែរ។
៤/ កុំមានល្បិចកលជាមួយនាងៈ វិធីនេះដាច់ខាតកុំប្រព្រឹត្តរឿងនេះចំពោះនាង។
៥/ កុំសន្យាទាំងដឹងថាមិនអាចធ្វើបាន បើសិនជាអ្នកមិនគិតថា អ្នកមិនអាចធ្វើរឿង នោះបានទេ កុំនិយាយវាឡើងឲ្យសោះ។
៦/ កុំនិយាយថា “បងស្រឡាញ់អូន”នៅពេលគ្មានន័យបែបនេះ។
៧/ កុំកុហក៖ អ្នកនឹងត្រូវនាងចាប់បាននៅថ្ងៃណាមួយ បើសិនជាអ្នកនៅប្រើប្រាស់ ពាក្យកុហកដដែលៗទៅកាន់នាង។ លើកក្រោយសំដីរបស់អ្នក នឹងគ្មានប្រសិទ្ធភាព។
៨/ បដិសេធការពិតៈ បើសិនជានារីម្នាក់ជំរិតសួរអ្នរឿងអ្វីមួយដែល នាងបានដឹងការពិតរួចទៅហើយ។ ពាក្យបដិសេធនឹងកាន់តែធ្វើឲ្យនាងខឹងកាន់តែខ្លាំង។ ព្យាយាមបកស្រាយ ការពិតនិងពន្យល់នាងឲ្យសមហេតុផល។
៩/ ដាក់សម្ពាធលើនាង បើសិនជានាងចង់ធ្វើអ្វីជាមួយអ្នក នាងនឹងធ្វើ កុំបង្ខំនាងឲ្យសោះ៕
ដោយ៖ វណ្ណៈប្រភព៖ crazyartideas