មិនគួរអោយជឿ ៖ តើលោកអ្នកពិតជាចង់បានវិធីសាស្រ្ត សម្អាត Laptop ដ៏មានប្រសិទ្ធភាព និងលឿនដែរឬទេ? បើពិតជាចង់បានមែននោះ ក្រឡេកទៅមើលវិធីសាស្រ្ត នៃការសម្អាត Laptop ដ៏ចម្លែករបស់នារីម្នាក់នេះទៅមើល? ដែលមាននៅក្នុងវីដេអូខាងក្រោម។ តើលោកអ្នកប្រាកដចិត្តទេថា ហ៊ានធ្វើបែបនេះ?

វីដេអូមួយនេះ ត្រូវបានប្រទះឃើញនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ស្តីពីនារីជនជាតិហ្វីលីពីនម្នាក់ ធ្វើរឿងប្លែកៗ ដែលមិនធ្លាប់បានឃើញ នោះគឺ នាងបាន Laptop ទៅសម្អាតទឹក ដោយប្រើច្រាស់ដុះធ្មេញ។ គួរបញ្ជាក់ផងដែរថា មានមតិរិះគន់ជាច្រើនត្រូវបានលើកឡើង នៅក្នុងបណ្តាញទំនាក់ទំនងសង្គមមួយនេះ ដោយ comment ថា ៖ ចេះតែមាន ធ្វើអីអារឿងឆ្គួតៗចឹងនោះ បើឡប់ចឹង ហើយចង់បាន Laptop ស្អាតទៀតនោះ ម៉េចក៏មិនយកវាទៅសម្អាត នៅក្នុងម៉ាស៊ីនបោកគក់ខោអាវទៅ ។ ខាងក្រោមនេះជាវីដេអូ តាមដានទស្សនាទាំងអស់គ្នាណា ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ singaporeseen