តារា ៖ បើយោងតាមប្រភពសារព័ត៌មានកំសាន្តបរទេស ដែលបានចេញផ្សាយនាកាលពីម្សិលមិញនេះ បានអោយដឹងថា នាង Cher Lloyd ដែលជាតារាចម្រៀងស្រីជនជាតិអង់គ្លេសវ័យ១៩ ឆ្នាំ បានធ្វើអោយកម្មវិធី The Today Show កក្រើកសាជាថ្មី បន្ទាប់ពីនាងបានសម្តែងនៅក្នុងកម្មវិធីមួយនេះ កាលពីថ្ងៃទី ៣០ ម្សិលមិញនេះ នៅឯ R ockefeller Plaza នាទីក្រុង NewYork សហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា បើយោងតាមសម្តីរបស់តារាចម្រៀងស្រី វ័យក្មេងរូបនេះ បានបញ្ជាក់បន្ថែមមុនពេលដែលនាងបានឡើងសម្តែងលើឆាកថា នាងពិតជាមិនអាចរង់ចាំបានទៀតនោះទេ ក្នុងការឡើងទៅសម្តែងនៅក្នុងកម្មវិធីមួយនេះ ស្របពេលដែលក្រុមអ្នកគាំទ្ររបស់នាង បានមកយ៉ាងច្រើនកុះករ។

លើសពីនេះទៅទៀត បន្ទាប់ពីធ្វើការសម្តែង នៅលើឆាកតន្រ្តីដ៏អស្ចារ្យមួយនោះ នាង Cher Lloydពិតជាមានអារម្មណ៍សប្បាយចិត្តមែនទែន ខណៈពេលដែលនាងធ្វើវាទៅបានយ៉ាងរលូន នឹងប្រកបដោយភាពជោគជ័យ៕
ដោយ ៖ ពិសីប្រភព ៖ Europe