Grace Wong តារារបស់ TVB បានធ្វើជា Paparazzi ដើម្បីធ្វើការស្វែងរកធាតុពិតថាតើតារាណាខ្លះដែលអស់ព្រហ្មចារី។ ទោះបីជានាងបាននិយាយថារឿងរ៉ាវលើគ្រែរបស់មនុស្សម្នាក់គឺជារឿងសម្ងាត់ក៏ដោយក៏នាងយល់ថារឿងដែលនាងប្រកាសថានាងនៅព្រហ្មចារីនោះវាបានក្លាយជា Hot Topic ទៅហើយទើបណ្ដាលអោយនាងដឹកនាំកម្មវិធីនេះតែម្ដង។
Grace នាងបានប្រាប់ថានាងមិនដែលបានរួមភេទនោះទេ ព្រោះនាងជាអ្នកកាន់សាសនាគ្រិស្តដែលអោយតម្លៃលើការរក្សាព្រហ្មចារីរហូតដល់ថ្ងៃរៀបការ។ នាងបានប្រាប់ថា នាងចាប់ផ្ដើមមានជំនឿលើគ្រិស្តសាសនាកាលពី ៣ ឆ្នាំមុនហើយបានក្លាយជាគ្រិស្តសានិក កាលពីជាង ២ ឆ្នាំមុន នាងក៏បានប្រាប់ផងដែរថានាងធ្លាប់មានសង្សារដំបូងកាលពីអាយុ ១៧ ឆ្នាំតែនាងមិនចាត់ទុកគេដូចជាប្ដីនោះទេ។
នាងនិយាយបន្ថែមថាលើកដំបូងរបស់នាងចំពោះរឿងលើគ្រែគឺត្រូវតែជាប្ដីរបស់នាងពេញច្បាប់។ហើយវាពិតជាពិសេសនៅពេលដែលនាងធ្វើវាជាលើកដំបូងជាមួយស្ចាមីនារាត្រីថ្ងៃរៀបការ។ តែយ៉ាងណាសង្សាររបស់នាងក៏យល់ចិត្តនាងដែរ៕
ដោយ៖ ម៉ូកាប្រភពពី៖ jaynestars