ព័ត៌មានកំសាន្ត​ ៖ វេលាដ៏អស្ចារ្យមួយដែលជាព្រឹត្តិការណ៍ល្អឯក ដែលស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ TV Thunder បានបង្កើតឡើងនូវកម្មវិធីមួយដែលមានឈ្មោះថា ​The Price Is Right Thailand ហើយនៅក្នុងនោះក៏មានតារាល្បីៗជាច្រើនដួងចូលរួមផងដែរ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា នៅក្នុងចំណោមតារានៅក្នុងប្រទេសថៃ ហើយក៏រួមមានវត្តមានតារាស្រីដ៏លេចធ្លោម្នាក់គឺនាង Pancake ដែលជាតារាល្បីឈ្មោះខ្លាំងប្រចាំប្រទេសថៃតែម្តង ហើយក៏ជានារីម្នាក់ដែលចូលចិត្តជួយការងារសង្គមថែមទៀតផង ។ តារាស្រីរូបនេះត្រូវបានគេដឹងថា ថ្វីត្បិតតែនាងមានឈ្មោះល្បី មានរូបសម្រស់ស្រស់សោភា ប៉ុន្តែនាងមិនដែលបោះបង់ចោលការសិក្សាឡើយ ផ្ទុយទៅវិញនាងបែរជាខិតខំប្រឹងរៀនរហូតដល់ចប់ថ្នាក់អនុបណ្ឌិត ពិតជាគួរឲ្យស្ងើចសរសើរយ៉ាងពិតប្រាកដមែន ។​

គួរបញ្ជាក់ឲ្យដឹងថា កាលពីពេលថ្មីៗនេះ​ តារាស្រីរាងខ្ពស់ស្រលះនាង Pancake បានចូលរួមលេងនៅក្នុងកម្មវិធី The Price Is Right Thailand ហើយក៏មានឱកាសឈ្នះរង្វាន់ដល់ទៅ កន្លះលានបាតឯណោះ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ នាងបានបដិសេដមិនយកលុយដែលឈ្នះរង្វាន់ដល់ទៅកន្លះលាននោះទេព្រោះ ចង់សូមធ្វើការបរិច្ចាកទៅឲ្យមន្ទីរពេទ្យ chulalongkorn ទៅវិញ ដែលមន្ទីរពេទ្យនោះស្ថិតនៅក្នុងប្រទេសថៃតែម្តង ។

តោះចង់ដឹងថា កម្មវិធី The Price Is Right Thailand សប្បាយ កំប្លែង និងគួរឲ្យចាប់អារម្មណ៍ខ្លាំងប៉ុនណា ទៅទស្សនាវីដេអូខ្លីៗជាមួយ ជាមួយ Camnews​ ទាំងអស់គ្នា ៕

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook