ប្រាសាទបឹងមាលាជាប្រាសាទបុរាណដែលបានសាងសង់ឡើងនៅសតវត្សទី ១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ក្រោមរចនាបថ ប្រាសាទអង្គរវត្ត សំរាប់ឧទ្ទិសដល់សាសនាហិណ្ឌូ។
ប្រាសាទនេះមានទីតាំងនៅភាគខាងកើតប្រាសាទអង្គរវត្តចំងាយ ៤០ km តាមផ្លូវទៅប្រាសាទបន្ទាយស្រី ប៉ុន្តែជិតជាង២km រូចបត់ស្តាំបន្តដំណើរទៅមុខទៀតរហូតឃើញផ្លូវអក្សរ T រួចបត់ឆ្វេងបន្តតំណើររហូតដល់ឃើញច្រកទ្វាខាងត្បូងរបស់ប្រសាទនេះ។
បើលោកអ្នកពិបាកយល់ លោកអ្នកក៏អាចចេញដំណើរពីផ្សារដំដែកទៅត្រង់រហូតចំងាយ ប្រហែល ៣៥km រូចលោកអ្នកនឹងឃើញប្រាសាទនេះនៅខាងឆ្វេងដៃដូចគ្នាតែម្តង។
ប្រាសាទបឹងមាលា ត្រូវបានទទួលរងការខូចខាតច្រើនទៅហើយ ប៉ុន្តែរចនាបទដ៏ស្រស់ស្អាត និងការអភិរក្សសង់ស្ពានឈើសម្រាប់ភ្ញៀវទេសចរងាយស្រួលដើរចូលទស្សនាមើលប្រាសាទ បានធ្វើឲ្យលោកអ្នកសប្បាយរីករាយ ធូរស្បើយពីកង្វល់ និងបានឃើញយល់ដឹងពីសិល្បៈវប្បធម៌ដ៏ល្អរបស់ខ្មែរដែលពុំអាចកាត់ថ្លៃបាន៕






ដោយ៖ មិនាប្រភព៖ tourismcam