លោកចៅក្រមបន្តឹងសំឡេងដាក់ជនជាប់ចោទៈ - ឯងជាប់គុកប៉ុន្មានដងសុទ្ឋតែដោយសារលួចគេ ។ តើឯងឈប់លួចទៀតបានទេ? - ដំបូងខ្ញុំជាមនុស្សត្រឹមត្រូវម្នាក់ដែល តែដោយសារឆ្លងជំងឺលួចពីគេទើបខ្ញុំក្លាយជាចោរលួច។ មើលទៅ.... - ឈបសិន! ឯងថាឆ្លងជំងឺលួច តើឆ្លងយ៉ាងម៉េច ?
- បាទ, កាលពីឆ្នាំមុនខ្ញុំឈឺធ្ងន់បាត់បង់ឈាមច្រើន ត្រូវបញ្ចូលឈាមអស់មួយប្លោក។ អ្នកផ្តល់ឈាមអោយខ្ញុំជាចោរអស់សាច់ម្នាក់ ហេតុដូច្នេះហើយ ទើបខ្ញុំឆ្លងជំងឺលួចនោះ ពេលចេញពីទេព្យចេះតែចង់លួចគេ មិនចង់ធ្វើអ្វីទៀងសោះ ។ ខ្ញុំប្រហែលជាមិនអាចឈប់លួចបានទេ ព្រោះអ្នកផ្តល់ឈាមអោយខ្ញុំមិនទាន់ឈប់លួចដែរ៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke