អ្នក​គ្រូ​ក្រមុំ​ម្នាក់​ទើប​តែ​ចេញ​បង្រៀន​នៅ​ឯ​សាលា​បឋម​សិក្សា​ជន បទ​មួយ។ អ្នក​គ្រូ​បង្រៀន​សិស្ស​ថ្នាក់ទី១។ ថ្ងៃ​នេះ​ អ្នក​គ្រូ​បង្រៀន​សិស្ស​អំពី​ ការ​ប្រកបអក្សរ រួចអ្នក​គ្រូ​បាន​សួរ​ទៅ​សិស្ស​ថា​៖

width=500 អ្នក​គ្រូ៖ មើល​ប្អូនៗ​ តើ ក ដាក់​ស្រៈ ា គេ​អាន​ថាម៉េច? សុភី៖ ចា៎ស! ​អ្នកគ្រូ​ អាន​ថា កា! អ្នកគ្រូ៖ ត្រឹមត្រូវ! ចុះ ភ ដាក់​ស្រៈ ួ និង យ គេ​អាន​ថាម៉េច?

ស្ងាត់ជ្រៀបគ្មាន នរណាម្នាក់​ចេះ​ប្រកប។ ពេល​នោះ​អ្នក​គ្រូ​ក្រឡេក​ទៅ​ កៀន​ជញ្ជាំង​ឃើញ​សិស្ស សារិនកំពុង​តែ​គេង។ អ្នក​គ្រូ ​គោះ​តុ​! រួច​សួរ៖ អ្នកគ្រូ៖ មើលសារិន! ភ ដាក់​ស្រៈ ួ និង យ គេ​អាន​ថាម៉េច? សារិន៖ ខ្ញុំ​អត់​ចេះ​ផង! អ្នកគ្រូ៖ ចាំស្ដាប់​អ្នកគ្រូ​ ឧទាហរណ៍ណា! វាគឺ​ជា​របស់​មួយដែល​មាន​នៅ​ក្នុង​បន្ទប់​ប្អូន។តើ​នៅ​ក្នុង​បន្ទប់​ប្អូន​មាន​អ្វី? សារិន៖ បាទ មានគ្រែ! អ្នកគ្រូ៖ ចុះ​នៅ​លើ​គ្រែ​មានអ្វី? សារិន៖ នៅលើគ្រែមាន​ម៉ាក់! អ្នកគ្រូ៖ ចុះ​នៅលើ​ម៉ាក់​មានអ្វី? សារិន៖ នៅ​លើ​ម៉ាក់​មាន​ប៉ា!

ម្ដង​នេះ​អ្នក​គ្រូ​ខឹង​ឡើង​ក្រហម​មុខ​។ អ្នក​គ្រូ​ស្រែក​សម្លុត សារិន៖ អ្នកគ្រូ៖ អាប្រកាច់! ចុះ​ភួយ​វា​នៅ​ឯ​ណា? សារិនឆ្លើយ​ដោយ​ញ័រមាត់​ថា៖ បា…បាទ…អ្នក…អ្នកគ្រួ…ភ…ភួ…ភួយ…នៅក្រោមគ្រែ!

ដោយ៖ វណ្ណៈប្រភព៖ khmerjoke